ខេត្តស្វាយរៀង៖ ក្រោយពីមានពាក្យបណ្ដឹងពីឪពុកម្ដាយរបស់ជនរងគ្រោះបានប្ដឹងមកកម្លាំងកងរាជអាវុធហត្ថខេត្តស្វាយរៀង នៅថ្ងៃទី២៥ ខែតុលាឆ្នាំ២០២១ ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តស្វាយរៀង កម្លាំងកងរាជអាវុធហត្ថខេត្ត បានចុះទៅដល់កាស៊ីណូម៉ុកបាយ ស្ថិតនៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ដោយបានរំដោះជនរងគ្រោះ ដែលត្រូវបានគេបង្ខាំងទុកចំនួន១៣នាក់ (ស្រី០២នាក់។)
ជនរងគ្រោះទី១. ឈ្មោះ ឡេ ធីធិនធុយ ភេទស្រី អាយុ ១៦ឆ្នាំមានទីលំនៅសង្កាត់៧ ក្រុងហូជីមិញ ប្រទេសវៀតណាម។ ទី២. ឈ្មោះ ង្វៀង យឹងយ៉ាត់ ភេទប្រុស អាយុ ២៣ឆ្នាំ មានទីលំនៅភូមិអាប់យ៉ូយ ឃុំបេនកូវ ស្រុកអាំងធិន ខេត្តតៃនិញ ប្រទេសវៀតណាម។ ទី៣. ឈ្មោះហូរ ជីហ៊ុយ ភេទប្រុស អាយុ ២៧ឆ្នាំ មានទីលំនៅភូមិអាងយ៉ាង ឃុំឡុងសៀង ខេត្តអាងយ៉ាង ប្រទេសវៀតណាម។ ទី៤. ឈ្មោះ ង្វៀង វឹងយ៉ាង ភេទប្រុស អាយុ ១៨ឆ្នាំ មានទីលំនៅ ភូមិថាន់សឺង ឃុំថាន់តី ស្រុកតឹងបៀង ខេត្តតៃនិញ ប្រទេសវៀតណាម។https://blogger.googleusercontent.com/img/a/AVvXsEhVfHYXdfMTgo3JTJquPY449BHwsky4BJOE6qP5zV25o-PcHqHgIIpe4uA0GGNHJFlccCXrAoJLVdeHnvdzg_wtaWsREWy3OOWe9I7RI0sVBPOdbgte5ZCfX14tqYKUWfOOrFtVGA3UzdhKacbc6ViYNAqKXdhTCuFN4vadOFzFrZAg02fzVOYbGqul=s1280៥. ឈ្មោះ ង្វៀង វ៉ាងជុង ភេទប្រុស អាយុ ២៧ឆ្នាំ មានទីលំនៅ ឃុំកឹមយ៉ាង ស្រុកបេនកូវ ខេត្តតៃនិញ ប្រទេសវៀតណាម។ ទី៦. ឈ្មោះ ឡេ ហឿហៀងវីន ភេទប្រុស អាយុ ២០ឆ្នាំ មានទីលំនៅភូមិស៊ុឡ ឃុំទៀងថឹង ស្រុកបេនកូវ ខេត្តតៃនិញ ប្រទេសវៀតណាម។ ទី៧. ឈ្មោះ ហ្វាម ចាំងទៀងដាក ភេទប្រុស អាយុ ២០ឆ្នាំ មានទីលំនៅ ភូមិឡុងកើម សង្កាត់ឡុងខាន់ ខេត្តតៃនិញ ប្រទេសវៀតណាម។
៨. ឈ្មោះ ង្វៀង ថាន់កឹង ភេទប្រុស អាយុ ២០ឆ្នាំ មានទីលំនៅ ភូមិឡុងហី សង្កាត់ឡុងធឹង ខេត្តតៃនិញ ប្រទេសវៀតណាម។ ទី៩. ឈ្មោះ ចឹង វឹងទឹង ភេទប្រុស អាយុ ២៨ឆ្នាំ មានទីលំនៅ ភូមិហ្កជួយ សង្កាត់ហឹងឌៀង ខេត្តឡុងអាង ប្រទេសវៀតណាម។ ទី១០. ឈ្មោះ ង្វៀង យ៉ាងហាន់ ភេទប្រុស អាយុ ២៩ឆ្នាំ មានទីលំនៅ ភូមិកជួយ ឃុំហឹងឌៀង ស្រុកតឹងហឹង ខេត្តឡុងអាង ប្រទេសវៀតណាម។ ទី១១. ឈ្មោះ ឌាំង ធីប៊ិតទៀង ភេទស្រី អាយុ ២៧ឆ្នាំ មានទីលំនៅ ភូមិឡុងវ៉ា ឃុំឡុងធឹង ស្រុកបេនកូវ ខេត្តតៃនិញ ប្រទេសវៀតណាម។ ទី១២. ឈ្មោះ ង្វៀង ថាន់វ៉ាង ភេទប្រុស អាយុ ២៨ឆ្នាំ មានទីលំនៅ ឃុំលឹងសុង សង្កាត់ធូឌឹក ក្រុងហូជីមិញ ។ ទី១៣. ឈ្មោះ ង្វៀង ហ្វាងយឿង ភេទប្រុស អាយុ ២៦ឆ្នាំ មានទីលំនៅ ខេត្តអាងយ៉ាង ប្រទេសវៀតណាម។
សមត្ថកិច្ច បញ្ជាក់ថា ក្រោយពីរំដោះជនរងគ្រោះបាន គឺវេលាម៉ោង១៥ និង៤០នាទីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ កម្លាំងកងរាជអាវុធហត្ថបានសហការជាមួយស្នងការនគរបាលខេត្តស្វាយរៀងបានប្រគល់ជនរងគ្រោះចំនួន១១នាក់ ស្រី ០២នាក់ ទៅឱ្យកងទ័ពការពារព្រំដែនខេត្តតៃនិញ នៅចំណុចច្រកទ្វារអន្តរជាតិបាវិតម៉ុកបាយ នៅចំណុចបង្គាលព្រំដែនលេខ១៧១។ ដោយឡែកជនជាតិវៀតណាមចំនួន ០២នាក់ ភេទប្រុស ជាជនបរទេសអន្តោប្រវេសន៍មានប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ស្របច្បាប់បានធ្វើការអប់រំ និងប្រគល់ឱ្យឪពុកម្តាយយកវិលត្រឡប់ទៅលំនៅដ្ឋាននៅរាជធានីភ្នំពេញ វិញ៕