រាជធានីភ្នំពេញ៖ កាលពីយប់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ តារាសម្តែងស្រីសិចស៊ី កញ្ញា ហាស់ វីរ៉ាស្រីរ័ត្ន ហៅ រ៉ូស ត្រូវបានមេធាវីអ្នកស្រី ទ្រី ដាណា កោះហៅអញ្ជើញឲ្យចូលមកដោះស្រាយពាក់ព័ន្ធនិងការបញ្ចេញមតិនៅលើរូបថតផុសរបស់អ្នកស្រី ទ្រី ដាណា។

នៅក្នុងការខមមិនរបស់កញ្ញា រ៉ូស លើរូបអ្នកស្រី ទ្រី ដាណា មានខ្លឹមសារយ៉ាងដូច្នេះថា៖«ចែស្អាតណាស់តែចែនៅខ្វះខាតការតុបតែងខ្លួន ប្អូនចង់ឲ្យបងតុបតែងខ្លួនមើលទៅស៊ីវិល័យសាកសមនឹងទ្រព្យសម្បត្តិដែលបងមាន ប្អូនរិះគន់ដើម្បីស្ថាបនាព្រោះស្រឡាញ់ទឹកចិត្តសប្បុរសធម៌របស់បង» ដែលខមមិននេះមេធាវីរបស់អ្នកស្រី ទ្រី ដាណា បានចោទថាធ្វើឲ្យប៉ះពាល់កិត្តិយសកេរ្ដិ៍ឈ្មោះកូនក្ដីយ៉ាងធ្ងន់ធ្ងរ រួមទាំងបញ្ហាប្រឈមមួយចំនួនទៀត។

https://blogger.googleusercontent.com/img/a/AVvXsEjYTr8JZdz-7Zd780k7ZuxHsiWB90_8pq-UHmX-cx-Dpj8hxL9RPsbWex_TPgXUtWXOK7opLUms7CSTLG3ypcKOH63gVO3hF6b6JCeOQ6yARR-BtTOnoRLr0LTyt9Q_auJrl7rLPNzi_NcsD-idpijsYEUNENuwh0UF92e0ZYVc948r2lN6YUE9MVhe=s1024ជាមួយគ្នានេះដែរក្រោយពីកញ្ញា រ៉ូស បានបង្ហាញក្រដាសអញ្ជើញជាសាធារណៈហើយនោះយើងក៏ឃើញមានលោក សុខ សុវណ្ណវឌ្ឍនាសាប៊ុង ហៅ វិល្លាម បានលើកឡើងព្រលយតែមិនសម្ដៅលើរឿងអ្នកណានោះទេថា៖ អ្នកមាន២ជំពូក

១. ធ្វេីជំនួញដេីម្បីសប្បុរស

២. ធ្វេីសប្បុរសដេីម្បីជំនួញ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​អ្នកមាន​ ឬសេដ្ឋីក្នុងជំពូកទី២ នេះកុំថាឡេីយយេីងរិះគន់ សូម្បីសរសេីរ ឬលេីកមតិស្ដាបនា ក៏គេអាចគម្រាមប្ដឹងបានដែរ ។ គួរធ្វេីវិសោធនកម្មច្បាប់ព្រហ្មទណ្ឌ បន្ថែមបទបង្អាប់ជាសាធារណៈ និងបទលេីកមតិស្ថាបនាជាសាធារណៈ បន្ថែមទៀតរឺយ៉ាងណា?

https://blogger.googleusercontent.com/img/a/AVvXsEiKJCIEPVFAr-CsTS91_ap-HsHBScoZDxD9sNROVQfl4UUqvicDIYdcQ7NDnGs2xF7E-y5g-sEMRwNKPENKyiCAP4R5HLLT6xTpLt8b8zntxwd8RzonMmJYwQBPw3X1Lf7POP7B9j0V4NoVx7u9Jj5oEDF5ECFQX_oo10-t2vjmKM4trLoA-lISsSZp=s960យ៉ាងណាមិញក្រោយពីឃើញករណីដ៏គួរឲ្យអស់សំណើចនេះកើតឡើង KBN ចង់ផ្ដាំផ្ញើរទៅបងប្អូនគ្រប់រូបគួរតែចៀសវាងខមមិនទៅលើរូបបុគ្គលណាដែលមានទ្រព្យធនហូហៀរ ឬក៏មានអំណាច ព្រោះបើបងប្អូនខមមិនល្អវាមិនមានរឿងអ្វីនោះទេ ប៉ុន្តែប្រសិនបើបងប្អូនចង់ចូលខមមិនរិះគន់ក្នុងន័យស្ថាបនានោះ ហើយបានធ្វើឲ្យបុគ្គលអ្នកមានទ្រព្យធនមានឃ្នើសចិត្តគួរតែពិចារណាឲ្យបានម្ដងទៀត ហើយវិធីដែលល្អនោះគួរកុំខមមិនល្អជាង ចៀសវាងមានករណីក្រដាសមេធាវីអញ្ជើញដូចកញ្ញា រ៉ូស ខាងលើ ខណៈពាក្យផ្ដែផ្ដាំនេះគ្រាន់តែជាបំណងល្អពី KBN​ ដើម្បីទុកជាមេរៀនថ្ងៃក្រោយ៕