រាជធានីភ្នំពេញ៖ បន្ទាប់ពីរងនូវវិបត្តិជំងឺកូវីដ-១៩ជាងពីរឆ្នាំមកនេះទីបំផុត ប្រទេសកម្ពុជាក៏បានប្រកាសបើក ទទួលទេសចរអន្តរជាតិឡើងវិញ ក្រោមទម្រង់ជា «ទេសចរណ៍វ៉ាក់សាំង»។

យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងទេសចរណ៍បានឲ្យដឹងថា ការបើកទទួលទេសចរណ៍វ៉ាក់សាំងនេះ គឺចាប់ផ្ដើមដំបូងនៅក្រុងព្រះសីហនុ ក្រុងកោះរ៉ុង នៃខេត្តព្រះសីហនុ និងនៅតំបន់វិស្សមកាលតារាសាគរ នៃស្រុកបទុមសាគរ ខេត្តកោះកុង ចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១នេះតទៅ ។ បន្ទាប់មក នឹងបន្តបើកទទួល នៅខេត្តសៀមរាប នាខែមករា ឆ្នាំ២០២២ ខាងមុខ ក្នុងក្របខណ្ឌនៃកម្មវិធីទេសចរណ៍វ៉ាក់សាំង ដែលអនុញ្ញាត ឱ្យភ្ញៀវទេសចរអន្តរជាតិស្នាក់នៅនិងទស្សនាក្នុងតំបន់ ឬគោលដៅទេសចរណ៍សុវត្ថិភាពរយ:ពេល៥ថ្ងៃ ដោយមិនតម្រូវឱ្យធ្វើចត្តាឡីស័កក្នុងសណ្ឋាគារឡើយ។

ខាងក្រោមនេះជាសេចក្ដីជូនដំណឹងរបស់ក្រសួងទេសចរណ៍៖
https://blogger.googleusercontent.com/img/a/AVvXsEiGik-plykxxGUPPX-9ArGMkqG7R19TJtlVn1V0MCyS758BNirJNzBZFmcAX8hnokZXo0jxkJfT2shbLcJQOAvpded6_3D9GRiU9W2JisDkSwF1V5LlVV_k16Q29H3m-GVNYt8fBzAgjlJUOFaUPl3tlLMFTJpIfLIIMA1oe3jIVjjyQKl-dVyd8l1cMQ=s960