រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៧​ ខែតុលា​ ឆ្នាំ២០២១​ ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ស​ ថេត​ អគ្គស្នងការរង​ និងជាស្នងការនគរបាលរាជធានីភ្នំពេញ​ បានអញ្ជេីញទៅបង់ការផាកពិន័យតាមច្បាប់ចរាចរណ៍ផ្លូវគោក​ ទាក់ទងទៅនឹងការរួមដំណេីរដោយមិនបានពាក់មួកសុវត្ថិភាព នៅពេលដែលឯកឧត្តមស្នងការ​ ចុះពិនិត្យ​ និងលេីកទឹកចិត្តកងកម្លាំង​ ក៏ដូចជាការត្រួតពិនិត្យស្ថានភាពគ្រោះទឹកជំនន់នៅទឹកដីខណ្ឌដង្កោ​ រាជធានីភ្នំពេញ​ ។

សូមបញ្ជាក់ថា​ ឯកឧត្តម​ ស្នងការ​ មិនបានពាក់ពួកសុវត្ថិភាព​នៅពេលនោះព្រោះថា​ ទីតាំងនោះជាទីតាំងដែលកំពុងរងគ្រោះដោយទឹកជំនន់​ ទីតាំងកំពុងប្រឈមនឹងហានិភ័យ​ ជាទីតាំងដែលកម្លាំងគណ:បញ្ជាការឯកភាពកំពុងតែជួយសង្គ្រោះប្រជាពលរដ្ឋ​ សហការគ្នាទប់ស្កាត់​ និងបញ្ជៀសទឹកជំនន់​ ជាពិសេសជា ទីតាំងដែលរដ្ឋបាលរាជធានីភ្នំពេញ​ បានបិទ​ ហាមមិនឱ្យយានយន្តគ្រប់ប្រភេទធ្វេីចរាចរណ៍ឆ្លងកាត់តំបន់នេះឡេីយ​ ៕

https://blogger.googleusercontent.com/img/a/AVvXsEgZcqGzPU0J9EdVFgjPhMaFTmLtVQT6-K97masc2xRoftlovUW0gbsw0nj9OYDgVqkOAnhtRDlscpszXJcm-W0HAwt-87gN4PYIQ3aGnH5JyCrssgx_L8emi8DVyipRwFcKRoKTIX4wai6Szo80lGx6rPeGjNZKVTeye2prmYFLAlpYpuZHkj8k3i-B=s1280https://blogger.googleusercontent.com/img/a/AVvXsEhj0DxRtSyzCqXw19f8YUGzCWCI2d-wQvJFoqDu58Dnou1jU9Clb_-s3B9UHD6y9XfogbPze65GmB34OhrVE8SasYo1h9oiLI8z9fyGz9Rok90eP-If1vnr6ku8D14hTkMzfNpTbV3kQSVJYS-hn6hb8kNcQe2W-JywQecfX445Zachco772stmfw8w=s960