ខេត្តកណ្តាល៖ កាលពីវេលាយប់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានកំពុងបន្តដឹកនាំក្រុមការងារបច្ចេកទេសក្រសួង ចុះពិនិត្យការងារអន្តរាគមន៍កាយបើកពង្រីកមុខទឹកប្រឡាយ ៩៤ និង៩៦ ដោយបន្ថែមគ្រឿងចក្រអេស្កាវ៉ាទ័រដៃវែង-ខ្លី សរុប ០៤គ្រឿង ធ្វើការទាំងយប់ថ្ងៃ ដើម្បីពន្លឿនការរំដោះជំនន់ទឹកភ្លៀងស្ទឹងព្រែកត្នោត។https://blogger.googleusercontent.com/img/a/AVvXsEjg-uwKHaButdHBSjACTqn5TPqahv2GcQVbA4WpQSnlBaLgU6EljXfTZQ9AjRjYIbrEwo6WvniIc03aKNEltjqiVgMNRlPKYDsrQx37FwUFUuJhhcPJ1n2Bn-jWGCXKlZKIBpy9P87JARsSWJtucOF34oWCRk55-D-BdATp8mUXPSirDCWzbTdbUVW4=s1280ប្រភពទឹកទាំងនេះ គឺមកពីផ្ទៃរងទឹកភ្លៀងផ្នែកខាងលើនៃខេត្តកំពង់ស្ពឺ ចេញពីប្រឡាយ ៩៤ និង ៩៦ ដោយតភ្ជាប់ទៅវាលបឹងរាន បឹងជើងលោង រួចបន្តបង្ហូរទម្លាក់ឆ្ពោះទៅទន្លេបាសាក់ និងធ្វើការចាក់ដីបំពេញកូដ និងកិនបង្ហាប់តាមទំនប់ប្រឡាយព្រែកកំពឹស (ប្រឡាយព្រែករទាំង) ស្ថិតនៅចំណុចព្រំប្រទល់រាជធានីភ្នំពេញ និងខេត្តកណ្តាល ក្នុងភូមិសាស្ត្រភូមិឆ្មាពួន និងភូមិជើងកើប ឃុំជើងកើប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងភូមិស្រីស្នំ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលថ្មីៗនេះក្រុមការងារបច្ចេកទេសក្រសួងបានខិតខំស្តារព្រែកខ្សេវ (ផ្នែកខាងក្រោមបង្ហូរទៅទន្លេបាសាក់) ប្រវែង ២៥០០ម៉ែត្ររួចផងដែរ ៕https://blogger.googleusercontent.com/img/a/AVvXsEjrK0u1QwF5Ol4yZgnBonfQqNoeEb7H4uDCvnu8Xt4gaoBojwC_peBYRdRaz1eBC0y0Tfzgv1dJnuQCHBsnFZ_e3YzD-aC3JUBfwqq_FDqGMqPX9JCr-bkNA0qEwOMrZU5cSykOPGmsX6y_OWLKae0hgf02O0CeJZ8ekwiZuGS2A-_JO8S6wHOsgALK=s1280https://blogger.googleusercontent.com/img/a/AVvXsEjeMKUYjh4xpxZA4rDa8HE4On2gJvdeuowaJbHUSobpGyl-Rfq3Fwvsce9P9mzfxAfUxVM1WyLRNDGlDjlX00T4FXeJ3LpbDBHpOnJHoJMXrkdXLlEqYZnSLRFwvGuq-oJXfxOPbB5GrAUoRxMYbI6p8nsaX5KuDy1dFB3LHovrMS826tikovQBTy5Q=s1280