រាជធានីភ្នំពេញ៖​ នាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ តារាសម្តែងស្រីសិចស៊ី កញ្ញា ហាស់ វីរ៉ាស្រីរ័ត្ន ហៅ រ៉ូស ត្រូវបានមេធាវីអ្នកស្រី ទ្រី ដាណា កោះហៅអញ្ជើញឲ្យចូលមកដោះស្រាយពាក់ព័ន្ធនិងការបញ្ចេញមតិនៅលើរូបថតផុសរបស់អ្នកស្រី ទ្រី ដាណា មានខ្លឹមសារថា៖«ចែស្អាតណាស់តែចែនៅខ្វះខាតការតុបតែងខ្លួន ប្អូនចង់ឲ្យបងតុបតែងខ្លួនមើលទៅស៊ីវិល័យសាកសមនឹងទ្រព្យសម្បត្តិដែលបងមាន ប្អូនរិះគន់ដើម្បីស្ថាបនាព្រោះស្រឡាញ់ទឹកចិត្តសប្បុរសធម៌របស់បង» ដែលខមមិននេះមេធាវីរបស់អ្នកស្រី ទ្រី ដាណា បានចោទថាធ្វើឲ្យប៉ះពាល់កិត្តិយសកេរ្ដិ៍ឈ្មោះកូនក្ដីយ៉ាងធ្ងន់ធ្ងរ រួមទាំងបញ្ហាប្រឈមមួយចំនួនទៀត។

https://blogger.googleusercontent.com/img/a/AVvXsEg7nP_j0-B1Y_r1vo3S2BcV4OBClsizekOwNOxUkIvth9cra-cH2QI1vidNLDOfWGGEMYe8C4HsclLToLP5-KGJu2INWWa8SI1XtCl-2xpv5AN8LZGPK9tDguUcF9fEcVxkffgec_r8a9owZMOMYAyF2QSfe-IH8drc4SpzEGTnKdhrRdBpODENOIHP=s960

ជាក់ស្ដែងមុននេះបន្តិចកញ្ញា រ៉ូស បានបង្ហោះសារសុំអភ័យទោសអ្នកស្រី ទ្រី ដាណា ដោយបានរៀបរាប់ថា៖«សុំអធ្យាស្រ័យលោកជំទាវទ្រីដាណាពីរចំងាយប្អូនស្រីពិតជាមានកំហុសដែលខមិនលើរូបថតបងស្រីដោយអចេតនាដែលធ្វើអោយប៉ះពាល់អារម្មណ៍បងស្រីជាទីសាធារណះប្អូនស្រីពិតជាសុំទោសខ្លាំងណាស់ចំពោះកំហុសដែលកើតមានដោយអចេតនាសូមបងស្រីអភ័យទោសដល់ប្អូនស្រីផង ជូនពរបងស្រីសុខភាពល្អ សម្រស់ក្មេងជាងវ័យជោគជ័យគ្រប់ភារកិច្ច ទ្រី ដាណា Dana Try» ៕

https://blogger.googleusercontent.com/img/a/AVvXsEi4u6BNxV5YXdwWbnbT6wVuWpiq_kuE0QZIWR9ATKQfDQvIeajAjFoDS82mFJ5OU8xBSI2utz5RdNlJnJvVGI2ZdrEyz5Zl6RTLJ1CJ-68WH_xvuYi_cftr9TEl8EuaS5TZI80sRyVn3HxfuzF31_MfC3QiuN6UQpZy2cMMytB22QQzZJjEu6C4TOU2=s620