កសិករម្នាក់នៅខេត្ត កោះកុងបានទទួលជោគជ័យលើការចិញ្ចឹមត្រីឆ្ពង់ ដែលអាចរកចំណូលបានជាង១ម៉ឺនដុល្លារ មួយរដូវ ដែលបានជួយបង្កើនប្រាក់ចំណូលសម្រាប់ផ្គត់ផ្គង់ក្នុងគ្រួសារ ។  ពីមួយឆ្នាំទៅមួយឆ្នាំតម្រូវការត្រីឆ្ពង់កាន់តែមានការកើន ឡើងជាលំដាប់ ហេតុនេះហើយទើបប្រជាសហគមន៍តំបន់ការពារធម្មជាតិបឹងកាឆាង នៅក្នុងរយ:ពេល៥ឆ្នាំចុងក្រោយនេះ បាននាំគ្នាប្រកបរបរចិញ្ចឹមត្រីឆ្ពង់ជាបន្ត បន្ទាប់ ព្រោះអាចរកប្រាក់ ចំណូលបានយ៉ាងល្អប្រសើរ មានតម្រូវការទីផ្សារ ចៀសជាងការចេញទៅនេសាទតាមសមុទ្រ ។ភ្លៀងធ្លាក់ខ្លាំង ធ្វើឲ្យទឹកហូរបុកចូលព្រែកប៉ះពាល់ដល់បែចិញ្ចឹមត្រី បណ្តាលឲ្យ ត្រីជាច្រើនងាប់ជាបន្តបន្ទាប់ នៅស្រុកស្ទឹងហាវ | Khmerpress

លោក ឡុង ស៊ីន ប្រជា កសិករចិញ្ចឹមត្រីឆ្ពង់ នៅក្នុងសហគមន៍តំបន់ការពារធម្ម ជាតិបឹងកាឆាង ក្នុងដែន ជម្រកសត្វព្រៃពាមក្រសោប ខេត្តកោះកុងបានឱ្យដឹងថា ការដែលលោកចាប់អាជីពចិញ្ចឹមត្រីឆ្ពង់នេះ ដោយសារ តែលោកបានទទួលចំណេះបច្ចេកទេស ក្នុងការចិញ្ចឹម ការឱ្យចំណី ការថែទាំ ពីមន្ត្រីជំនាញរដ្ឋបាលជលផល ហើយបច្ចុប្បន្ននេះការចិញ្ចឹមទទួលបានជោគជ័យ ដែលបានជួយកាត់បន្ថយការដាក់សម្ពាធលើធនធានធម្មជាតិ និងជួយបង្កើនប្រាក់ចំណូលឱ្យកាន់តែប្រសើរថែមទៀត ។

លោកបានបន្តថា លោកមិន ដែលខាតបង់ប្រាក់ជាមួយមុខជំនួញនេះទេ បើទោះបីជាពេលខ្លះ ទិន្នផលត្រីថយចុះ ដោយបញ្ហាឈឺឬងាប់មួយ ចំនួន និងជួលស្រែគេចិញ្ចឹមក៏ដោយ ។ សំឡេង « ក្នុងមួយរដូវប្រើលុយជាង១៥លាន ហើយចំណូលបើត្រីមិនមានការខូចខាត យើងអាចបានដល់ ៣០លាន វាទៅតាមហ្នឹងដែរប្រសិនបើយើងដាក់ច្រើនវាបានច្រើន យើងដាក់តិចបានតិច យើងចិញ្ចឹមឱ្យស៊ីនុយរហូតដល់ធំ ថ្លៃចំណាយអស់ជាង១០លាន ដល់ពេលចាប់លក់វិញ បើត្រីសុខភាពល្អយើងអាចបានដល់៤០លាន ហើយបើសិនជាត្រីយើងសុខ ភាពល្អត្រឹមខែ១១-១២ គឺអាចចាប់លក់បាន បើមិនល្អដល់ខែ២ សំខាន់យើងឱ្យស៊ី នុយដិតដល់ទើបវាឆាប់ធំ » ។

https://blogger.googleusercontent.com/img/a/AVvXsEgiwihYMsjBebgQxt9Qm8rjaQ1qmb546z1_qugmNDyQyaS1eoET_YQ4yavr3kwkkjjZnRM-eMf-1i6mwz8GyWZ21SSSDHtr1TCY9gemDK_HeuKEMh801nsvb_vtKOQeS2SygQTMwI1eplhlOHzdO_tKPW1u7riUJZfcg1nuXK9nYrguLQSwnNTPTwIx=s502

លោកបានឱ្យដឹងបន្ថែមថា ចំពោះការបញ្ជាទិញត្រីឆ្ពង់គឺគេទិញសម្រាប់ធ្វើម្ហូបនៅរោង ការ រោងបុណ្យ កម្មវិធីផ្សេងៗ ឬ ទិញយកទៅលក់បន្តនៅតាមទីផ្សារ និងមានពេលខ្លះអាចមានការលក់ចេញទៅប្រទេសថៃតាមការកម្ម៉ង់ ។ កសិករជោគជ័យរូបនេះបញ្ជាក់ថា គេក៏អាចចិញ្ចឹមត្រីឆ្ពង់បានចំនួន១ម៉ឺនក្បាលក្នុងស្រែ ដែលមានទំហំ១ហិចតាបានផងដែរ ហើយទទួលបាន ផលល្អដូចគ្នា៕

ប្រភព: ក្រសួងព័ត៌មាន