រាជធានីភ្នំពេញ ៖ កាលពីប៉ុន្មានថ្ងៃមុន មហាជនមានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយពីតារាកំប្លែងស្រីនាងខ្ញុង ប្រកាសក្ស័យធន ដោយជំពាក់បំណុលគេជាង៥០ម៉ឺនដុល្លារ ស្រាប់តែពេលនេះ មានដំណឹងថា តារាកំប្លែងនាយ តាក់ស៊ី ជាតារាកំប្លែងរួមក្រុមជាមួយនាងខ្ញុងដែរនោះ បានធ្លាក់ខ្លួនជួលផ្ទះមួយខែ៦០ដុល្លារ ពេលខ្លះរកលុយបង់ថ្លៃផ្ទះគ្មានទៀតោផង។https://blogger.googleusercontent.com/img/a/AVvXsEhFgsyOZb5d2HReqo6qVcD9d4z6kfMZ8IJmv_pBR9Imj7ki3UquJgQM0EKojdaBtKNNgC_oOwUbyFKGan5U20PmDwwEkrkMguY8RJapSDhZqaMzjXrrXfmadNr58Lupf4goZ6Opck6tlq4q_L8O2HD2Exjauvr0KBZ6Frvhd9ttA7ofu-4XbtmCagA2=s856

លោក អ៊ឹម ជីវ៉ា បានទម្លាយឲ្យដឹងថា «ហ៊ឺ..!អាណិត តារាកំប្លែងនាយ តាក់ស៊ី ណាស់ ពីថៅកែឡាន ថៅ កែដីឡូតិ៍ជាតាល្បីបែរជាធ្លាក់ខ្លួនជួលផ្ទះ១ខែ៦០ដុល្លារ ពេលខ្លះរកលុយបង់ថ្លៃផ្ទះមិនបានផងសូមបងប្អូនជួយហៅគាត់ទៅថតដើម្បីបានប្រាក់កម្រៃផង»។https://blogger.googleusercontent.com/img/a/AVvXsEgaWWXPBS9DMrDOmF7KOfa-_k-DHTvcAzDAfjjCaANH8mj0M8F4vpUQAWg7Mv40nmNw0yRTyZlPtGVXyB3_HYKdL3iiavCjwVzHiZCBe55JvtP0XwNopKHdHPUs0tU20ge9YYE083tLNk-71gS1OYoEg1wJEQwCwXxmXyNjm4261keRFPCz2UwIrd5z=s539

សូមបញ្ជាក់ថា តារាកំប្លែងនាយ តាក់ស៊ី បច្ចុប្បន្នជួលផ្ទះគេនៅម្តុំស្ថានីយទូរទស្សន៍CTN ក្នុងមួយខែ៦០ដុល្លារ ហើយសព្វថ្ងៃនេះ គាត់កំពុងធ្លាក់ខ្លួនក្រលំបាកជាខ្លាំង ណាមួយត្រូវចិញ្ចឹមម្តាយនៅស្រុកទៀតផង៕