ក្រសួងកសិកម្មកំពុងពិនិត្យនិងពិភាក្សារកដំណោះស្រាយបន្ថែមទៀតអំពីបញ្ហាតម្លៃជ្រូករស់បន្តធ្លាក់ថ្លៃព្រមទាំងបន្តរឹតបណ្តឹងការអនុវត្តន៍ច្បាប់ ពិសេសបទល្មើសចរាចរសត្វ និងផលិតផលសត្វ ដើម្បីការពារផលប្រយោជន៍របស់កសិករ។ទៅ​អនាគត មនុស្ស​អាច​ប្រើ​សរីរាង្គ​ផ្សាំ​ក្នុង​ខ្លួន​សត្វ​ជ្រូក? —  Cambonomist

យោងតាមហ្វេសប៊ុកផ្លូវការរបស់ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និង នេសាទ បានឱ្យដឹងថា តម្លៃជ្រូករស់បន្តធ្លាក់ថ្លៃនាពេលបច្ចុប្បន្ននេះ បណ្តាលមកពីបញ្ហាមួយចំនួន ដូចជា ៖ កសិករចិញ្ចឹមជ្រូកត្រៀមបញ្ចេញលក់ក្នុងឱកាសរៀបចំពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិ ប៉ុន្តែត្រូវបានផ្អាកកម្មវិធីរៀបចំពីធីបុណ្យចាប់ពីបិណ្ឌទី៤ រហូតដល់បុណ្យភ្ជុំបិណ្ឌ បានធ្វើឱ្យជ្រូកមានការកកស្ទះ។ មួយវិញទៀត ឯកឧត្តមបន្តថា តម្លៃជ្រូកនៅប្រទេសជិតខាងដូចជាប្រទេសវៀតណាម មានការធ្លាក់ថ្លៃយ៉ាងគំហុក ពោលគឺតម្លៃត្រឹមតែចំនួន ៦ ៥០០រៀលក្នុងមួយគីឡូក្រាមប៉ុណ្ណោះ ដែលខុសពីតម្លៃនៅក្នុងព្រះរាជាណាចក្រកម្ពុជា គឺចន្លោះពីចំនួន ៩៥០០រៀល ទៅចំនួន ១០ ១០០រៀលក្នុងមួយគីឡូក្រាម នាពេលសព្វថ្ងៃនេះ ។

ឯកឧត្តមបន្តថា វិបត្តិនៃជំងឺកូវីដ-១៩ តម្រូវការសាច់ជ្រូកមានការប្រែប្រួលមិនទៀងទាត់ ដោយសារមានការបិទខ្ទប់ ពុំមានកម្មវិធីតាមបុណ្យទាន កម្មវិធីជួបជុំផ្សេង ជាពិសេសពុំមានភ្ញៀវទេសចរធ្វើដំណើកម្សាន្តតាមតំបន់រមណីយដ្ឋាននានាក្នុងព្រះរាជាណាចក្រកម្ពុជា ។វៀតណាមនឹងនាំចូលជ្រូកពូជ ២ម៉ឺនក្បាលពីប្រទេសថៃ នៅឆ្នាំនេះ — Cambonomist

អគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ នឹងពិនិត្យមើលបន្ថែមទៀតរវាងការផ្គត់ផ្គង់ក្នុងស្រុកនិងការនាំចូល ព្រោះកន្លងមកនេះតម្លៃជ្រូករស់បានធ្លាក់ចុះដល់ចំនួន ៨ ៥០០រៀល ក្នុងមួយគីឡូក្រាម បន្ទាប់ពីការជជែកពិភាក្សារវាងសមាគមចិញ្ចឹមសត្វកម្ពុជា ជាមួយអ្នកនាំចូល គឺតម្លៃជ្រូករស់បានកើនឡើងចំនួន ១០ ១០០រៀលក្នុងមួយគីឡូក្រាម ។ មួយវិញទៀត បច្ចុប្បន្នការនាំចូលជ្រូករស់ពីបរទេស នៅថ្ងៃខ្លះមានត្រឹមតែ៣០០ក្បាល ក្នុងមួយថ្ងៃប៉ុណ្ណោះ ។

សូមបញ្ជាក់ថា ស្ថិតិកសិដ្ឋានចិញ្ចឹមជ្រូកមានការកើនចំនួន ៣៦កន្លែង ស្មើនឹង៧,២ភាគរយ គឺកាលពីឆ្នាំ២០២០ មានចំនួន៥០៣កន្លែង ហើយក្នុងឆមាសទី១ ឆ្នាំ២០២១ ឡើងដល់ចំនួន ៥៣៩កន្លែង ៕