វាពិតជាមិនគួរអោយជឿថាមានរឿងបែបនេះកើតមានឡើយ ក្រោយពីការបែកធ្លាយមានគ្រូជោគជ័យម្នាក់ហ៊ានទាសោហ៊ុយសេវា ប្រឹក្សាយោបល់ជួយដោះបំណុលពីអ្នកនាងខ្ញុងរហូតដល់ ១០.០០០ដុល្លារ ខណៈដែលរូបនាងកំពុងតែជួបទុក្ខលំបាកដូចមេឃសង្កត់លើរើខ្លួនលែងរួចទៅហើយ ។

ការជួយនោះពិតជាបានផលពិតមែនគឺមហាជនបានជួយផ្តល់ប្រាក់តាមរយៈគណនី ABA Bank បានរហូតដល់ ៥០.០០០ដុល្លារជាង ក្នុងរយៈពេលត្រឹមតែ ៣ថ្ងៃ ដែលការជួយរូបនាងខ្ញុង នោះ គឺដោយសារការអាណិតអាសូរ ក៏ដូចជាអរគុណដល់រូបនាងកន្លងមកដែល បានធ្វើឱ្យមហាជនភាគច្រើន សើចសប្បាយ ធូរស្បើយពីទុក្ខសោកទាំងឡាយបានមួយកម្រិតដែរ។

ខណៈដែលក្តីសង្ឃឹមកាន់តែខិតជិតមកដល់ ស្រាប់តែបែកធ្លាយថា យុត្តិសាស្ត្រខាងលើ គឺទទួលបានមកពីលោកគ្រូជោគជ័យម្នាក់ជាអ្នកប្រឹក្សាយោបល់ជូននាងខ្ញុង ដើម្បីសម្រេចគោលបំណងប្រមូលលុយជាង ៥៧ម៉ឺនដុល្លារដើម្បីដោះបំណុល។https://blogger.googleusercontent.com/img/a/AVvXsEhARIEk_nlFUJkrsDHXVUTiBGUlqvcZ6AJdOibgfTCSOJ-JjIIMSmlixRJAQqV8QvdoISEFl4LUA-KZQN9fGzvgu8TJWuiHZjKqhW5mVMS4NBddK5UElriQBaUjemcX5DzWSO--iKeUu4yJzdytgGaUApPfidt9aIKc8ScShLnwlWf1o5rEl16I1ipe=s1280

តើការបែកធ្លាយ ពីគ្រូជោគជ័យតើ ដោយចៃដន្យ ឬជាការរៀបចំរបស់នណាម្នាក់? ខណៈដែលអ្វីៗកាន់តែរលូនទៅមុខ មនុស្សគិតមិនដូចទេវតាគិតឡើយ ក្តីសង្ឃឹមរបស់អ្នកនាងខ្ញុង ត្រូវបានបំផ្លាញស្ទើរខ្ទេចខ្ទីពីមហាជនដែលសម្តែងតាមរូបភាពផ្សេងៗគ្នា ក្រោយមានការបែកធ្លាយពីគម្រោងការខាងលើរបស់នាងក្រោមការរៀបចំរបស់លោកគ្រូជោគជ័យ។

ប្រសិនបើមិនមានការបែកធ្លាយ ឬការបែកធ្លាយយឺតពេលជាងនេះបន្តិច នោះប្រហែលជាយុត្តិសាស្ត្ររបស់លោកគ្រូជោគជ័យជួយនាងបានសម្រេចដូចបំណង ស្វែងរកប្រាក់សងម្ចាស់បំណុល គ្រប់ចំនួនមិនខាន ។

គួរសង្វេកអ្នកនាង ខ្ញុង ពេកក្រៃ ដោយមិនមានជំរើសល្អជាងនេះឡើយ អ្នកនាងខ្ញុងបានយករបស់មានតំលៃនានាយកមកបញ្ចាំ កក់ និងបានទាក់ទងទៅស្វាមីប្រាប់ការពិតពីទុក្ខលំបាករបស់នាងដូចដែលនាងបានរៀបរាប់។https://blogger.googleusercontent.com/img/a/AVvXsEjWs1gS2oox3mThVTQIHGWHB-7saJoEgvSXPBFeHyvhVk6NXjVkTxpmmOEBcrBLN1p23eNYpHM5SiF5t4Q9eyndZpNnTl32ULPh51_GpadqFJaBuSF0-FP14rRAKN6o-LghVEYWJ0DC0zQQULHuwKj_ZkYXdzruTamr5z0pzSU4BLd29p7RAHCe9ECg=s1080

ជាចុងបញ្ចប់ ប្រសិនបើការបែកធ្លាយខាងលើវាជាការរៀបចំពីក្រុមណាមួយនោះ នោះលោកតា ខេ ប៊ី អិន ហ៊ានទាយទុកថា អនាគត់អ្នកនាងខ្ញុងនឹងមិនមានភាពភ្លឺស្វាងដូច បំណងមហាជនដែលចង់ជួយសង្គ្រោះរូបនាងពីអន្ទាក់បំណុលវ័ណ្ឌក ដើម្បីមកបំរើមហាជនបានសើចក្អាកក្អាយដូចកាលដើម។

សង្ឃឹមថា មេឃនិងស្រឡះល្អនៅពេលដែលព្យុះភ្លៀងបានឈប់បក់បោក ការកសាងជីវិតថ្មីលើវិថីសិល្បៈរបស់អ្នកនាងខ្ញុង នឹងនៅតែទទួលបានការគាំទ្រពីមហាជន ខណៈដែលនាងហ៊ានទទួលកំហុស និងសារភាពពីកំហុសធំៗដែលនាងបានធ្វើកន្លងមក៕

បំណងល្អពីលោកតា ខេប៊ីអិន!