នាយកដ្ឋានសុខភាពក្រសួងសុខាភិបាល បានធ្វើការណែនាំពីបរិមាណ“ ស៊ុត” ដែលគួរទទួលទាននៅអាយុនីមួយៗ ដោយបង្ហាញថាស៊ុតគឺជាប្រភពប្រូតេអ៊ីនល្អ ដែលសមស្របសម្រាប់មនុស្សគ្រប់វ័យ ដោយស៊ុតមានសារធាតុចិញ្ចឹម និងអត្ថប្រយោជន៍ជាច្រើន ហើយវាមានតម្លៃថោកជាងគេ បើប្រៀបធៀបទៅនឹងប្រភេទប្រូតេអ៊ីនដទៃទៀត។How to Avoid a Green Ring on Hard-Boiled Egg Yolks

ដោយនៅក្នុងស៊ុតមួយមានទម្ងន់ជាមធ្យមប្រហែល៥០ក្រាម ដែលអាចផ្តល់ថាមពល៨០គីឡូកាឡូរី ហើយប្រូតេអ៊ីន៧ក្រាម ត្រូវបានគេចាត់ទុកថាជាប្រភពប្រូតេអ៊ីនដ៏ល្អ ព្រោះវាមានផ្ទុកនូវអាស៊ីដអាមីណូសំខាន់ៗ និងសារធាតុចិញ្ចឹមជាច្រើននៅក្នុងស៊ុតមាន់ ដែលជួយដល់ការលូតលាស់ បំប៉នខួរក្បាល បង្កើនការចងចាំ បំប៉នចក្ខុវិស័យ ពង្រឹងប្រព័ន្ធការពារ និងបង្កើនប្រសិទ្ធភាពនៃការរៀនសូត្រសម្រាប់កុមារនិងយុវជនបានយ៉ាងល្អ។https://blogger.googleusercontent.com/img/a/AVvXsEi8KIXSMGjBxI91fX1e3pha8CNn3BBjf_Ca7zGd3O_8RNUg-LgGpSJQ5Qe0GY1LRzFGK0Av-euVm1lHEQivb1QqgDrnRqliXaVchP2mHwagLhorIoaKMWHSB1FxbWdmL8qHICWeVLpX88Qi-1MW95Mmq4aDNAGLGjiPx3-6yqVaMqmCKiKT2tIEn7Zr=s1280

+. បរិមាណ “ស៊ុត” ដែលគួរទទួលទាននៅអាយុនីមួយៗ ដោយផ្អែកលើគោលការណ៍សាមញ្ញដូចខាងក្រោម៖
– ទារកចាប់ពីអាយុ ៦ ខែ ចាប់ផ្តើមជាមួយពងមាន់ឆ្អិន ១/២ ទៅ ១គ្រាប់ លាយជាមួយបាយដែលដំបូងគួរផ្តល់ឱ្យបន្តិចម្តង ៗ និងកើនឡើងជាលំដាប់។
– កុមារដែលមានអាយុពី ៧ ទៅ ១២ខែ គួរទទួលទានស៊ុតឆ្អិនរឹងមួយកន្លះក្នុងមួយថ្ងៃ។
– កុមារអាយុពី ១-៥ ឆ្នាំ កុមារអាយុចូលសាលា ស្ត្រីមានផ្ទៃពោះនិងស្ត្រីបំបៅដោះកូន ក្រុមអាយុធ្វើការនិងមនុស្សចាស់ដែលមានសុខភាពល្អ អាចទទួលទានស៊ុតជាមធ្យម ១ គ្រាប់ក្នុងមួយថ្ងៃ។
– អ្នកដែលមានជំងឺលើសឈាម ទឹកនោមផ្អែម លើសជាតិខ្លាញ់ក្នុងឈាម មិនគួរទទួលទានស៊ុតលើសពី ៣ គ្រាប់ ក្នុងមួយសប្តាហ៍ឡើយ ឬត្រូវញ៉ាំតាមការណែនាំរបស់វេជ្ជបណ្ឌិត។https://blogger.googleusercontent.com/img/a/AVvXsEhaza9Kan7o4O0NAKME-Us3hHeyMNXVR2aed5exmhNHXs2vGqHLWy-k-pWXQHbvQcUfRYIwmns7S6k904Z5RXDejnrAzxgoHbS9jeu8csPzEWvj-BqK4GUykm4qeQwHTouxzeHMyXhbT4Zf0Bp7sOFegQJyzSnt-WrItKsRy3V3x_EZ3uRvhTRSo114=s1280