ពាក្យថាអំណោយមិនមានភ្ជាប់ដោយចំណង ឬលក្ខខណ្ឌនានាដើម្បីឱ្យ អ្នកទទួលត្រូវធ្វើឡើយ ។ ការជួយបុគ្គលណាម្នាក់សំដៅលើគោលបំណងគឺចង់ជួយសម្រួលទុក្ខលំបាកនានានៅក្នុងគ្រាណាមួយដែលចាំបាច់បំផុត…។ល។
ផ្ទុយពីការ វិនិយោគ ដែលសំលឹងលើផលប្រយោជន៍ផ្សេងៗដែលនិងតបស្នង ឬទទួលបានមកវិញក្នុងកាលណាមួយ ការនេះគឺមិនចំពោះតែមនុស្សសត្វ ឬធ្វើអ្វីមួយឡើយ។ ការជួយនិងកាវិនិយោគគឺក្នុងគោលបំណងផ្សេងៗគ្នា សូមឈប់យល់ច្រឡំពីវត្ថុបំណងដែលយើងចង់បាន ថាតើយើងជួយនណាម្នាក់ដើម្បីអ្វីឱ្យ ប្រាកដ?
គ្រប់គ្នាមានសិទ្ធិគ្រប់គ្រាន់ក្នុងការសម្រេចចិត្តទៅលើលុយកាក់ដែលយើងចង់ធ្វើ អំណោយ ឬវិនិយោគ។ សូមបញ្ជាក់ថា ការធ្វើទានដល់អ្នកណាម្នាក់ ដោយសំឡឹងពីផលប្រយោជន៍តបស្នងគឺជាការវិនិយោគ មិនមែនជាអំណោយឡើយ។

ការមិនជួយហើយ មករារាំងសណ្តានចិត្តអ្នកដទៃ គឺជាកំហុសឆ្គងមួយនៅក្នុងក្រុមសីលធម៌សង្គម ក៏ដូចជាក្រុមសីលធម៌មនុស្សធម៌ ។
ឧទាហរណ៍ជាក់ស្ដែង ទៅលើករណី តារាកំប្លែង ស្រេង កាន់ដា ហៅ នាងខ្ញុង មានមហាជនជាច្រើនបានផ្តល់ជំនួយតាមរយៈសកម្មភាព វេលុយតាមគណនី ABA Bank ចាប់ពី ១សេន ដុល្លារឡើង ក្នុងគោលបំណងអាណិតស្រឡាញ់ និងជួយសម្រាលទុក្ខនាងក្នុងគ្រាដែលលំបាកបំផុត ព្រោះតែមូលហេតុជំពាក់បំណុលគេជុំទិស រហូតដល់លែងមានលទ្ធភាពសងបំណុលគេ និងគិតខ្លីចង់ចូលពន្ធនាគារដោយខ្លួនឯង ។

ទន្ទឹមគ្នានេះដែរ ក៏មានមហាជនខ្លះយល់ថា ការជួយជាថវិការដល់នាង ខ្ញុង នេះ គឺជាការចាញ់បោក និងមិនសមហេតុផល ព្រោះនាងខ្ញុង ជាតារាកំប្លែងល្បីមានលទ្ធភាពរស់នៅក្រោមដំបូលផ្ទះធំស្កឹមស្កៃ ជិះរថយន្តទំនើប ធ្លាប់សប្បាយហ៊ឺហា ដល់ពេលធ្លាក់ខ្លួន ទើបលើកដៃសំពះសុំជំនួយពីមហាជន ។

ទោះបីយ៉ាងណាក៏ដោយ ការជ្រើសរើសជារបស់មហាជន តើការជួយសង្គ្រោះដោយអាណិតអាសូរ មិនបានគិតពីមូលហេតុផ្សេងៗ ឬក៏ជាការជួយទាំងនោះត្រូវភ្ជាប់ដោយលក្ខខណ្ឌផ្សេងៗ តាមដែលអ្នកចង់បាន។ល។

ចុងបញ្ចប់ ប្រសិនបើអ្នកយល់ថា បុគ្គលដែលអ្នកបានជួយរួចហើយ មិនសាសមនិងទទួលការជួយពីលោកអ្នកទៀតទេ អ៊ីចឹងលើកក្រោយលោកអ្នកនៅមានឱកាសលែងជឿគាត់បានទេតើ។

សូមកុំឱ្យ ការជួយដោយសទ្ធាចង់ជួយរបស់លោកអ្នកមានភាពល្អក់កករដោយសារមូលហេតុផ្សេងៗ ដែលនាំឱ្យជនដែលត្រូវជួយពិតប្រាកដមិនមានឱកាសស្តាកិត្តិយសរបស់ខ្លួនបាន។ គ្រប់គ្នាសុទ្ធតែមានមូលហេតុរៀងៗខ្លួន ដំណោះស្រាយនៃបញ្ហារ ក៏ត្រូវការវិធីសាស្ត្រផ្សេងៗគ្នាដែរ រឿងសំខាន់តើ ការប្រើវិធីសាស្ត្រនោះបានធ្វើអោយមហាជនឈឺចាប់ដែររឺទេ? នៅក្នុងសង្គមមនុស្សយើងនេះ ភាគច្រើនលើសលប់មិនមាននណាម្នាក់ប្រាប់យើងគ្រប់រឿងឡើយ សូម្បីតែបុគ្គលនោះក៍ទាំងមិនដឹងថាត្រូវដោះស្រាយតាមវិធីណាដើម្បីជោគជ័យឡើយ ៕

ដោយ៖ តា KBN