ខេត្តកណ្តាល៖ ក្មេងទំនើង៣នាក់ ត្រូវកម្លាំងផ្នែកនគរបាលយុត្តិធម៌ស្រុកស្អាង សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្អាងភ្នំ និងក្រាំងយ៉ូវ បានធ្វើការស្រាវជ្រាវបង្រ្កាប ចាប់ខ្លួននាំមកចាត់ការតាមផ្លូវច្បាប់ កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ នៅចំណុចភូមិគោកអណ្ដែត ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល ។https://blogger.googleusercontent.com/img/a/AVvXsEhTGWiWPa8mc4U2v05QasbjeiGSm9ulsQhi8_1-0ofigOd42J8NNOS3rQFHPkp0vDEjD1a0DLxQje1nyO5tr3qouG6O1bTgQpTI2j84QhDf9QW6rLbwkEMg4Wqd_vP9WnrpH3s0mZqZQszjte9anVDm5yPO3Pz7AIif06twTgCSSxZWousSenCC46St=s1280ក្មេងទំនើងដែលសមត្ថកិច្ចធ្វើការចាប់ខ្លួន ទី១. ឈ្មោះ សាន ស្រស់ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងកាត់សក់ មានទីលំនៅភូមិគោកអណ្ដែត ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល (ជាមេក្លោង វាយម៉ូតូ និង រថយន្ត) ។ ទី២. ឈ្មោះ ភន ថង ហៅ ពេទ្យ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិតាគល់ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល (ធ្លាប់ជាប់ពន្ធនាគារខេត្តកណ្ដាល ០១លើក រយៈពេល១៨ខែ ពីបទៈរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន) (វាយរថយន្ត) ។ ទី៣. ឈ្មោះ ជា ម៉ន ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិគោកអណ្ដែត ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល (ធ្លាប់ជាប់ពន្ធនាគារព្រៃសរ ចំនួន០១លើក រយៈពេល១៨ខែ ពីបទៈ រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន) (វាយរថយន្ត) ។ ចំណែកជនរងគ្រោះ ទី១. ឈ្មោះ សំរ៉ុង ស្រីឡែន ភេទស្រី អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិសំរោង ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល (ម្ចាស់ម៉ូតូ) និងទី២. ឈ្មោះ ឡេង ម៉ាប់ ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិតានូ ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល (ម្ចាស់រថយន្ត) ។https://blogger.googleusercontent.com/img/a/AVvXsEg0yFQqiIuGXgySrPUQzCy0yGFoWMd0qJHFyjpC7qSuCT_X26Z2jzLlRIJ2X9MX0UBy2h_bMdWJihQMzV9rUjJ42ym3cPYjR1_RtTDxIxAt-XenFTQUarTX8gNdQZyunev0tKZQWRicvGmklXw9XpULQ0QLmO5uLocgdnXd16m2ZolJDIoAhxjd-aJE=s1280សមត្ថកិច្ចបានឲ្យដឹងថា នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ និង វេលាម៉ោង ២០និង០០នាទី ឈ្មោះ ម៉េង ដេត បានខ្ចីម៉ូតូរបស់ជនរងគ្រោះ សំរ៉ុង ស្រីឡែន ជិះ បន្ទាប់មកក៏បានធ្លាយកង់ម៉ូតូ រួចបានចូលប៉ះម៉ូតូនៅចំណុចផ្ទះជាងនៅកន្លែងកើតហេតុ ពេលនោះជនសង្ស័យបានជិះម៉ូតូកាត់កន្លែងកើតហេតុក៏បានឃើញម៉ូតូរបស់ជនរងគ្រោះ ។ ដោយជនសង្ស័យស្គាល់ភិនភាគម៉ូតូ ព្រោះធ្លាប់មានទំនាស់ជាមួយម្ចាស់ម៉ូតូ ក៏បានសួរនាំឈ្មោះ ម៉េង ដេត ថាម៉ូតូដែលជិះមកនោះជារបស់អ្នកណា? ទើបឈ្មោះ ម៉េង ដេត បានប្រាប់ថា បានខ្ចីពីជនរងគ្រោះ សំរ៉ុង ស្រីឡែន ពេលលឺដូច្នេះជនសង្ស័យក៏បានធ្វើសកម្មភាពយកដាវ កាប់ទៅលើម៉ូតូរបស់ជនរងគ្រោះជាច្រើនកន្លែង បណ្ដាលអោយមានការខូចខាតតែម្ដង។ https://blogger.googleusercontent.com/img/a/AVvXsEji8kGgqQBv0uVBU6rkgkaJ-6gYp8ZFQqg02wAA3FK5eN4rJNzAS7Ei31W7P4xuhT_EIzOoAEJNVb9A-gg4PyXmK2B5g6KFZzsrMW0nId-zhO-G3L8y7lw51YOKFfCbafa2oyorMe0ExImHDk8fXaPzYEFq8HLHc0DH93xMwU9FSuTalrZ0m_QDNCPZ=s1280ក្រោយមកវេលាម៉ោង ២០និង៣០នាទី ថ្ងៃខែឆ្នាំដដែល ជនសង្ស័យទាំងបីនាក់បានធ្វើសកម្មភាពជិះម៉ូតូតាមដងផ្លូវប្រដាប់ដោយ ដាវ ដំបងទីប និងខ្សែក្រវ៉ាត់ ក្នុងខណៈពេលដែលជនរងគ្រោះឈ្មោះ ឡេង ម៉ាប់ កំពុងបើកបររថយន្តរបស់ខ្លួនធ្វើដំណើរតាមដងផ្លូវ ស្រាប់តែជនសង្ស័យបានស្ទាក់ កាក់រថយន្តជាប់ រួចបាននាំគ្នាស្រែកគំរាមទៅកាន់ជនរងគ្រោះ និងបាននាំគ្នាវាយបំផ្លិចបំផ្លាញរថយន្តរបស់ជនរងគ្រោះ បណ្ដាលឱ្យមានការខូចខាតអស់មួយចំនួនថែមទៀតផង។ បន្ទាប់មកជនរងគ្រោះបាន បើកបរចេញពីកន្លែងកើតហេតុ និងបានរាយការណ៍មកកាន់សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងយ៉ូវ និងសមត្ថកិច្ចប៉ុស្ដិ៍នគរបាលរដ្ឋបាលស្អាងភ្នំ អោយជួយអន្តរាគមន៍។
សមត្ថកិច្ចបញ្ជាក់ថា ក្រោយពេលទទួលបានព័ត៌មានខាងលើភ្លាម កម្លាំងផ្នែកជំនាញនគរបាលយុត្តិធម៌ស្រុក និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្អាងភ្នំ រួមទាំងប៉ុស្តិ៍ក្រាំងយ៉ូវ បានចេញអន្តរាគមន៍ រហូតដល់ម៉ោង ២៣និង២០នាទី ទើបសមត្ថកិច្ចយើងបានធ្វើការឃាត់ខ្លួនជនសង្ស័យបីនាក់ខាងលើ រួមនឹងវត្ថុតាង បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងអនុវត្តទៅតាមនីតិវិធី៕