ខេត្តកណ្តាល៖ បុរសម្នាក់ បានក្រោយពីទិញស្រាបៀផឹកអស់២-៣កំប៉ុង បានដើរទៅលើកឡុក(ឧបករណ៍នេសាទ) ។ លុះពេលទៅដល់បានឃើញពស់វែកចូលឡុក ក៏យកដៃទៅចាប់ឆៅៗ តែអកុសល ត្រូវពស់ខាំ ហើយបានស្លាប់ពេលបញ្ជូនទៅសង្គ្រោះ កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១។
ជនរងគ្រោះមានឈ្មោះ ស៊ន វ៉ាត ភេទប្រុសអាយុ៥១ឆ្នាំ ជនជាតិខ្មែរ ជនជាតិ មុខរបរកសិករ មានទីលំនៅភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។https://blogger.googleusercontent.com/img/a/AVvXsEi1ASHEyV62J5hYeciATVYfcZbjBUXTDECnUlHtVHLB_0fJCfRBrMnyvwqJI7OQJcrXXHQNaZaLqVxf6LHo5f-ZqQp6gdv9lhJt_rGGfks6ybkcZ7dvMroUDYskSA0i9pMWiMRSLbr_ic3j9pBgY6VdrMvwHs7jn5jfaFAbNb1GQHc2j-HjdEkxSM04=s960
តាមប្រភពបានឲ្យដឹងថា កាលពីវេលាម៉ោង៦ ព្រឹក មុនពេលកើតហេតុ ជនរងគ្រោះបានទៅលើឡុកត្រី ។ ពេលទៅដល់ចុងព្រែក ក៍ឈប់ទិញស្រានៅផ្ទះឈ្មោះ ជា ឃុនដារ៉ា ភេទប្រុសអាយុ៥៤ឆ្នាំ ហូបអស់២ទៅបីកំប៉ុង រួចបបួលឈ្មោះលន់ ហៀង ភេទប្រុស អាយុ២១ឆ្នាំ ទៅជាមួយគ្នា។ ពេលទៅដល់កន្លែងដាក់ឡុក ក៏បានឃើញពស់វែងចូលឡុក ។ ភ្លាមនោះ ជនរងគ្រោះបានលូកដៃចាប់ពស់វែក ហើយត្រូវពស់វែកនោះខាំចំចង្អុលដៃខាងស្ដាំ។
ប្រភពបន្តថា ពេលនោះ ជនរងគ្រោះចាប់ពស់នោះដាក់ចូលក្នុងថង់ស្បៃ រួចលុយទឹកឡើងមកលើផ្លូវ ហើយបានជួបឈ្មោះ នៅ ណាង ភេទប្រុស អាយុ៤៥ឆ្នាំ មានទីលំនៅភូមិជាមួយគ្នា ពឹងឲ្យជួយឌុបជនរងគ្រោះមកផ្ទះ ហើយក្រុមគ្រួសារជនរងគ្រោះបានយកជនរងគ្រោះទៅផ្ទះពេទ្យ ម៉ុន ផេន តែគ្មានថ្នាំព្យាបាល បន្ទាប់មកក្រុមគ្រួសារក៏បានយកជនរងគ្រោះមកផ្ទះគ្រូខ្មែរ មិនទាន់ទៅដល់ផ្ទះគ្រូខ្មែរផងជនរងគ្រោះ ក៏បានស្លាប់ទៅ ទើបក្រុមគ្រួសារ រាយការណ៍សុំអន្តរាគមន៍ពីសមត្ថកិច្ច។
សមត្ថកិច្ច បានឲ្យដឹងថា ក្រោយពីទទួលបានសេចក្តីរាយការណ៍ភ្លាម កម្លាំងសមត្ថកិច្ចចុះមកធ្វើកោសល្យវិច័យសពជនរងគ្រោះ រួចបញ្ជាក់ថា ជនរងគ្រោះពិតជាបានស្លាប់ដោយសារពស់ខាំពិតមែន ហើយបានធ្វើកំណត់ហេតុ ប្រគល់ជូនក្រុមគ្រួសារ ដើម្បីចាត់ចែងរៀបចំធ្វើបុណ្យតាមប្រពៃណីទាំងក្តីសោកសង្វេគជាពន់ពេក ៕