រាជធានីភ្នំពេញ ៖ ភេសជ្ជៈមានជាតិអាល់កុល និងគ្មានជាតិអាល់កុលប្រមាណ២៩៨លីត្រ អាល់កុលក្លែងក្លាយ (មេតាណុល) ចំនួន៥៩លីត្រ និងទំនិញចម្រុះខូចគុណភាពនិងហួសកាលបរិច្ឆេទប្រើប្រាស់ប្រមាណ ២៥.៧៤ គីឡូក្រាមត្រូវបានធ្វើការដកហូត និងកម្ទេចចោល។https://blogger.googleusercontent.com/img/a/AVvXsEhwuJzbidc-jUA4dDPgeNu0HR0gFSDcc2QCLOG3ktZ3TJZzKmtVWSHG6JwcgSSwZp4dBVbBO9giLld2RTYvWxVydp_xo1wzfq_VL1ieQnudMf4DqOoZnEkgvxrW1PjmOb4rg7ksN1xbvVw_LXK6tggX3AQ0C8zmCmfrS7pd9lWNfpIO7rSylSBOVEJk=s1280សូមបញ្ជាក់ថា នៅថ្ងៃទី១៨ និង១៩ ខែតុលា ឆ្នាំ២០២១ មន្ត្រីស៊ើបអង្កេត សាខា ក.ប.ប. ប្រចាំខេត្តកំពង់ស្ពឺ ខេត្តតាកែវ ខេត្តព្រះវិហ៊ា ខេត្តក្រចេះ និងខេត្តឧត្តរមានជ័យបានចុះត្រួតពិនិត្យទំនិញ ម្ហូបអាហារគ្រប់ប្រភេទដែលដាក់លក់នៅលើទីផ្សារ និងបានធ្វើការចែកខិត្តប័ណ្ណផ្សព្វផ្សាយអប់រំសុខភាព និងការយល់ដឹងស្ដីពីអំពើមិនសុចរិតក្នុងធុរកិច្ចប្រេងឥន្ធនៈក្នុងខេត្តទាំងប្រាំខាងលើ។https://blogger.googleusercontent.com/img/a/AVvXsEhEiOFcWEigVgzvL1gxKnXnyladCZ9NhgusLjyPyKKVd6dZwKqZdiFnvy6lPcjMcn-gsnevdXVUTPHTioNskzuKBRZre4o2uZx0ZvxpAjJUkccv2M5tAQl15an4fly_u9UOXjMwKTkMzxut9tvil5fjn4za7YqnkZotKRvf7HsY9Tb9QDygGJW4aRcQ=s1280ជាលទ្ធផលបានរកឃើញ និងដកហូតភេសជ្ជៈមានជាតិអាល់កុល និងគ្មានជាតិអាល់កុលដែលហួសកាលបរិច្ឆេទប្រើប្រាស់ចំនួន ២៩៨ លីត្រ និងអាល់កុលក្លែងក្លាយ (មេតាណុល)ចំនួន៥៩លីត្រ និងទំនិញចម្រុះខូចគុណភាពនិងហួសកាលបរិច្ឆេទប្រើប្រាស់ប្រមាណ ២៥.៧៤ គីឡូក្រាមមកកម្ទេចចោលភ្លាមៗ និងបានធ្វើការពិន័យអន្តរការណ៍ទៅតាមច្បាប់ដែលមានចែងផងដែរ៕