ខេត្តកណ្ដាល ៖ កាលពីយប់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ លោក នូ សុវណ្ណារ៉ា អភិបាលក្រុងតាតខ្មៅ, និងលោកមឹង យូឡេង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្ដាល បានដឹកនាំកម្លាំងពាក់ព័ន្ធ បានចុះចាប់រថយន្តដឹកខ្សាច់ខុសម៉ោងទាំងយប់ចំនួន៩គ្រឿង ដើម្បីចាត់ការតាមផ្លូវច្បាប់។https://blogger.googleusercontent.com/img/a/AVvXsEhB57GOAItFUiBI3hz0og_FE_cLdoKmZnpiIyNQ8bKDbP-TEmD1v27dKv3_JiueeiZlLylKK6EKs42cbRXCbBs0bwiD5DHz1zNVr_PfmVGViQJ5zBbutbpdLlUBX6uczhn5BbT0kB6s2D4t7q4s55Q_goU1-wg5d9IcEJi1GoODerT4MUvT2o70_y1Y=s1280លោក នូ សុវណ្ណារ៉ា បានឲ្យដឹងថា ការចុះចាប់រថយន្តដឹកខ្សាច់លើសម៉ោងកំណត់នេះ ធ្វើឡើងដើម្បីរឹតបន្តឹងការគោរពតាមច្បាប់ចរាចរណ៍ និងសារាចររបស់រដ្ឋបាលក្រុង ដើម្បីគ្រប់គ្រងមិនឱ្យមានការបំពានច្បាប់ ពីសំណាក់ក្រុមឡានដឹកខ្សាច់ឡើយ។https://blogger.googleusercontent.com/img/a/AVvXsEhF9p4L2kWVbQp-goCZ92MHrxZS6Q1skt80yJkPdRMkQMaQuL5Uxb3SodIgIprS76g9oof7yXiRouct75g3JiQh1QADGLktJA8OtW48i6qYmTg3ckChVZEONM6UT5h0_6fmXapA18fNyxnCw_ElZEG8PEEk4f5QkspG4uHTpuFQMvh8CtEc5-KhkX8r=s1280លោក មឹង យូឡេង បានបញ្ជាក់ថា ការចុះចាប់រថយន្តនេះ ធ្វើទៅតាមច្បាប់ក្រោយមើលឃើញក្រុមឡានដឹកខ្សាច់ចេញពីដេប៉ូមកដោយដឹកខ្សាច់សើម ដឹកខុសម៉ោងពេលវេលា ហើយជំនាញនឹងថ្លឹងទម្ងន់ បើមើលឃើញថា លើសទម្ងន់នោះជំនាញនឹងពិន័យតាមផ្លូវច្បាប់ ហើយរថយន្តនឹងឃាត់ទុករយៈពេលមួយឆ្នាំ៕https://blogger.googleusercontent.com/img/a/AVvXsEibckaxpC69OB46OwMW1mY-8305ZlzhbEhZfd0rf5Meswt4wS_K0B0p6iQSgKU9yM1-K60MO_TvbqHYWg8vzClDszR6GklwYltUs2kRD1cB1LlI3rXKxmrz5BZMOsOWYm1N3n3hK9pIF5bvjDsZ3BZW3cQGPGOc2naOIdBrZ1rxhvk1-si06iqZ2LiW=s1280