រាជធានីភ្នំពេញ៖ នៅក្នុងពេលវេលានេះដែរតារាកំប្លែងល្បីឈ្មោះគឺអ្នកនាងខ្ញុង បាននឹងកំពុងធ្វើការឡាយនិយាយពីបញ្ហាទាំងអស់ដែលពាក់ព័ន្ធទៅនឹងបំណុលនាងជំពាក់គេជិត៦០ម៉ឺនដុល្លារ ដោយកាលពីពេលថ្មីៗនេះមហាជនបានបញ្ចេញកំហឹងយ៉ាងខ្លាំងពាក់ព័ន្ធទៅនឹងព័ត៌មានថានាងព្រមទាំងជាមួយគ្រូជោគជ័យ សៀវ សុផល បានរៀបចំឆាកល្ខោនឡាយយំរៀបរាប់ពីបំណុលដែលជំពាក់គេ ហើយធ្វើឲ្យមហាជនមានការអាណិតអាសូរ ដែលនាំឲ្យពលរដ្ឋស្ទើរតែពេញមួយប្រទេសបានរួមគ្នាបាញ់លុយជួយនាងទៅតាមលទ្ធភាពរៀងៗខ្លួន។

ក្នុងការ Live នេះដែរអ្នកនាង ស្រេង សុកាន់ដា ហៅនាងខ្ញុង បានបង្ហាញចំនួនទឹកប្រាក់ដែលមហាជនបានជួយនាងមានសរុប $56,533.37 (ប្រាំម៉ឺនប្រាំមួយពាន់ប្រាំរយសាមសិបបីដុល្លារ និងសាមសិបប្រាំពីរសេន) ដែលលុយនេះគឺមានចំនួនរយៈពេល៣ថ្ងៃ ក្នុងការទទួលបានពីមហាជន ៕