រាជធានីភ្នំពេញ៖ នាមុននេះបន្តិចតារាកំប្លែងល្បីឈ្មោះ គឺអ្នកនាងខ្ញុង បានធ្វើការឡាយតាមទូរស័ព្ទដៃជាមួយកូនសិស្សលោកគ្រូ សៀវ សុផល ដែលជាអ្នកជំនាញប្រឹក្សាដោះបំណុលដោយនាងបានរៀបរាប់ថា មិនគួរណាលោកគ្រូរូបនេះ Live និយាយធ្វើអោយនាងខូចកិត្តិយស ធ្វើអោយមហាជនស្អប់នាងពេញមួយប្រទេស ថានាងសម្តែងដើម្បីប្រមូលលុយមហាជនម្នាក់១ដុល្លារដោះបំណុលរបស់ខ្លួន។

ដោយភ្លាមៗនោះអ្នកនាងខ្ញុង បានបង្ហើបអំពីជំនួបជាមួយលោកគ្រូ​ សៀវ សុផល​ ដែលការជួបពិភាក្សាជាមួយលោកគ្រូនោះ គឺមានការណែនេះពីអ្នកប្រឹក្សាឈ្មោះ ហេង បានប្រាប់នាងខ្ញុងថា ដើម្បីរកគំនិតដោះបំណុលបានលុះត្រាតែបានជួបជាមួយលោកគ្រូ សៀវ សុផល ដោយលោកមិន Free នោះទេ គឺយកថ្លៃសេវាចំនួន ១ម៉ឺនដុល្លា ៕