បាត់ដំបង៖ កម្លាំងការពារបន្ទាត់ព្រំដែនក្នុងពេលកំពុងដើរល្បាត តាមគោលដៅ បានប្រទះឃើញ គ្រាប់កាំភ្លើងជាង៥០០គ្រាប់។ការប្រទះឃើញនេះ នៅវេលាម៉ោងជាង៥ល្ងាច ថ្ងៃទី ១៩ ខែតុលា ត្រង់ចំណុចភូមិថ្មី ឃុំត្រាង ស្រុកកំរៀង ខេត្តបាត់ដំបង។https://blogger.googleusercontent.com/img/a/AVvXsEh2NCl1xxSEVhH5D5ej2WR6q8C-qC0bnbxWETaYw0cw46I50d8ZlMLndEQS1dXUx-Xy-cMkjuttisxDpFBERsjE-CEZFz8eRg-rlJ9Our1QnfgmGq0djdryjX1A4gCRsIcqST1oqMrGPxgzKrFnrJGAQ9PFrsJtI3Jm5TlC3n26kY9DQzHh45RViLh6=s714

សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងថាខណ:កម្លាំងការពារគោលដៅកំពុងចល័តល្បាតនៅតាមខ្សែបន្ទាត់ព្រំដែនបានប្រទះឃើញការ៉ុងមួយនៅក្បែរអូរ រួចសង្ស័យក៏បានត្រួតពិនិត្យមើល ទើបដឹងថាជាគ្រាប់កាំភ្លើងជាច្រើនគ្រាប់ រួមទាំងបង់ដាក់គ្រាប់ជាច្រើនបង់ទៀត។គ្រាប់កាំភ្លើងដែលប្រទះឃើញនេះជាប្រភេទគ្រាប់ ១២,៧ ចំនូន ៥០៨ គ្រាប់ និងបង់គ្រាប់ប្រភេទ អាកា ចំនួន ៤២បង់។https://blogger.googleusercontent.com/img/a/AVvXsEhtBF7haZ_hayEFoohMyDkTKLGVUf0d1kp3OIH6uBYJFUrNvz_ryaYZoK7j77NaJwbTCACYFRl82SdEvYsAQP2tI_Kd5JQdDL9zp2fDfUgbMxrQbTRLpaoXQgIHhumG5gh3BAUIrQ63k1eMXuJnsnfRwPAA3Q71zoe8ROQvVQ3Kin-ZEGT-hf54pKMA=s1046

បច្ចុប្បន្នគ្រាប់ទាំងអស់ត្រូវបានរក្សាទុកនៅទីបញ្ជាការកងពលតូចលេខ៥៣ ដើម្បីបន្តការស្រាវជ្រាវតាមនីតិវិធី៕