ខេត្តកំពង់ធំ៖ ប្ដីប្រពន្ធ១គូ បានបើកម៉ូតូឌុបគ្នាធ្វើដំណើរពីខេត្តព្រះវិហារ បំណងទៅចូលរួមបុណ្យសពជីដូននៅឯខេត្តកំពង់ចាម តែអកុសល ពេលធ្វើដំណើរមកដល់ខេត្តកំពង់ធំ ត្រូវតែមានរថយន្តបុកពីក្រោយ បណ្ដាលឲ្យស្រ្តីជាប្រពន្ធស្លាប់នៅកន្លែងកើតហេតុ ។
ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅតាមបណ្ដោយផ្លូវវាងក្រុងកំពង់ធំ ដែលស្ថិតនៅជិតបង្គោលគីឡូម៉ែត្រលេខ១៦៨ ភូមិកំពង់រទេះ ឃុំកំពង់រទេះ ស្រុកស្ទឹងសែន ខេត្តកំពង់ធំ ។
សមត្ថកិច្ច បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះបង្កឡើង ដោយរថយន្ត ដឹកត្រាក់ទ័រភ្ជួរដី បានបុកពីក្រោយម៉ូតូ បណ្ដាលឲ្យស្ត្រីឈ្មោះឃុន ស្រីនិច អាយុ២២ឆ្នាំ ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ រីឯបុរសជាប្តីរងរបួសស្រាល។ ចំណែក រថយន្តបង្ក បានបើកគេចពីកន្លែងកើតហេតុបាត់ស្រមោល។https://blogger.googleusercontent.com/img/a/AVvXsEjwW3iB6aZj9yWHjwe8he9BGXXM8fSrVJEaiNsOvGlsnOoOJGxgDTvHus6bdAMs60WX4yatNSkmJrxWPgLjn9p4QFpWytxXfJzDSM5gDFfaLQC8AFGFEhHUqLNWcXT-Xo-pPHRRyx6QEkTm5UGODYmV4C88E_bG_ncoAVTF-qpE4mSs0BEKcuN80hZZ=s1280

ក្រោយកើតហេតុ សមត្ថកិច្ច បានចុះធ្វើការវាស់វែង និងកំណត់ហេតុ ប្រគល់សពជនរងគ្រោះជូនក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែក រថយន្តបង្ក សមត្ថកិច្ចកំពុងតាមប្រមាញ់ ដើម្បីយកចាត់ការតាមផ្លូវច្បាប់ និងដោះស្រាយជាមួយក្រុមគ្រួសារស្រ្តីរងគ្រោះ៕