រាជធានីភ្នំពេញ ៖ បុរស២នាក់ ខណៈដែលជិះម៉ូតូឌុបគ្នា ឈប់រង់ចាំភ្លើងស្តុបនៅចំណុចស្តុបស្ពានព្រែកព្នៅ ភូមិព្រែកព្នៅ សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ ស្រាប់តែមានរថយន្តតុងតឺន័រ១គ្រឿង បើកមកកិនពីក្រោយបណ្តាលឲ្យស្លាប់ទាំង២នាក់ភ្លាមយ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង ៨និង១៥នាទីព្រឹក ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ ។https://blogger.googleusercontent.com/img/a/AVvXsEhBuTIqQHHudqlLZ6Fd9xPD1Rgl3Q7WkvQx_q4mGOineMPVznH8EbTOeYDOQkCWGS9Uv9vbNZV1wBH57aPFg9mAbR1UOAKwjyquBPqciW4EPB5u9J4Q28o1mO0ukTc4I9C0vzf2RIohBLziyuSvw6yUogzz135wDBQ7lsYj5yiIQfI7CtzuwLMnrJMe=s1024ជនរងគ្រោះ ឈ្មោះ ទី១ ឈ្មោះ អិល ពិន អាយុ៣៥ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។ ទី២ ឈ្មោះ ទី ម៉ឺន ចំណាន អាយុ២៥ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅជាមួយគ្នា និងត្រូវជាប្អូនបង្កើតនឹងគ្នា។
សាក្សីបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរស២នាក់ ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅពាក់ផ្លាកលេខភ្នំពេញ 1FX-9690 ជិះឌុបគ្នាចេញពីផ្ទះ ដើម្បីទៅធ្វើសំណង់នៅម្ដុំគីឡូលេខ៩ ក្នុងទិសដៅពីត្បូងទៅជើង លុះដល់ចំណុចភ្លើងស្តុបជនរងគ្រោះទាំង២នាក់បងប្អូន បានឈប់ម៉ូតូរងចាំភ្លើងស្តុបពណ៌ខៀវ ដើម្បីបន្តដំណើរទៅមុខទៀត ស្រាប់តែមានរថយន្តសណ្តោងរ៉ីម៉កមួយគ្រឿង ពាក់ផ្លាកលេខភ្នំពេញ 3D-4520 បើកបរស្របទិសគ្នាពីត្បូងទៅជើងបានបុកកិនជនរងគ្រោះទាំង២នាក់បងប្អូន ពីក្រោយបណ្ដាលឲ្យស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័ម ។https://blogger.googleusercontent.com/img/a/AVvXsEjXszUO-op0PsR6gg-_8nkaze-OAd07vP9U1ZdiEJFLPfKkHWJYKWUDbTc8Mw9R1r9yd4NPnHJyLwJEf9TZPbP7hAjUGOl0HVex2GgxPmjJ0JmKGnoyB5O9X-sl69fg9z8cK4KKBtfKMf84iDJG9VxMv7Rjtt6QtCvybikL0p5Sml5S-t3jeNZxPvxf=s1024 លុះពេលស្រ្តីជាម្តាយបានមកដល់កន្លែងកើតហេតុ ឃើញសពកូនប្រុសទាំង២នាក់ បានយំសោកបោកខ្លួនស្ទើរសន្លប់។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះអន្តរាគមន៍ធ្វើការវាស់វែង និងកំណត់ហេតុ យកយន្តពាក់ព័ន្ធរក្សាទុកការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់។ចំណែកសពជនរងគ្រោះ សមត្ថកិច្ចបានប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕