ក្រុមម្ចាស់ផ្ទះ Ajax បន្តធ្វើបានល្អទៀតនៅក្នុងក្របខណ្ឌ UEFA Champion League ដោយបានបំបាក់ក្រុមយក្សអាល្លឺម៉ង់ Dortmund ៤-០។May be an image of 2 people

នៅក្នុងការប្រកួតនេះ Ajax​ បើកការវាយសម្រុកជាខ្លាំងទៅកាន់ក្រុមភ្ញៀវ ដោយ៤គ្រាប់របស់ Ajax នោះ រកបាននៅវគ្គទីមួយ ២គ្រាប់ និងវគ្គទីពីរ ២គ្រាប់បន្ថែមទៀត។ រឿងដែលមិនគួរអោយជឿរនោះគឺថា ខ្សែប្រយុទ្ធ Haaland ត្រូវបានខ្សែការពារ Ajax បិទជាប់បានល្អ ដោយមិនអោយទម្លាយសំណាញ់ទីបាននោះឡើយ។May be an image of 1 person

ជ័យជំនះនេះដ៏ច្រើនលើសលប់នេះ បានជួយអោយ  Ajax ឈរនៅលេខ ១ ដោយ៣ប្រកួតកន្លងទៅ ឈ្នះទាំង៣ មាន ៩ពិន្ទុពេញ សុតចូលគេ១១គ្រាប់ គេសុតចូលវិញតែមួយគ្រាប់នោះទេ៕