រាជធានីភ្នំពេញ៖ លោក សុះ មាច ដែលគេស្គាល់គាត់ជាតារាចម្រៀងជើងចាស់ និង ពូកែតស៊ូម្នាក់ បាននិយាយ​បញ្ជាក់ថា«ទោះបីជាខ្ញុំធ្លាក់ខ្លួនក្រយ៉ាងណាក៏ដោយ ខ្ញុំនឹងមិនធ្វអោយពិភពសិល្ប:ប្រែពណ៌​​​​ស្រអាប់ដោយសារចំណែកបញ្ហាផ្ទាល់ខ្លួនរបស់ខ្ញុំឡើយ»។

ឃ្លាមួយទៀត លោកក៏បានប្រដៅអប់រំកូនប្រុសថា«ប្រាប់កូនប្រុសថា ត្រូវរស់ដោយសច្ចធម៌និងគុណធម៌ ក្រត្រូវខំប្រឹងរស់ដោយសមាអាជីវោ តែក្រដោយតម្លៃនៃជីវិត។ម្រាមដៃដប់គឺសម្រាប់គោរពប្រណិបត្តិ ព្រះសង្ឃ ចាស់ព្រឹទ្ធាចារ្យ មនុស្សដែលមានវ័យច្រើនជាងយើងនិងការ គោរពគ្នាទៅវិញទៅមកតាមប្រពៃណីខ្មែរយើង។​​​​​កូនកុំយកម្រាមដៃដប់ទៅសុំគេដើម្បីហេតុផលណាក៏ដោយ បើយើងមិនប្រព្រឹត្ត ខុសនោះ។ការកុហកគេបានតែម្តងនោះទេ ត្រូវទទួលស្គាល់ខ្លួនឯងក្រគឺក្រខុសគឺខុសត្រូវគឺត្រូវ យើងពុំចាំបាច់លើកដៃសុំគេជួយទេ គេនឹងអាណិតជួយយើងហើយ ព្រោះអំពើល្អរបស់យើងមនុស្សល្អនៅជុំវិញខ្លួនយើងទេ»។

https://blogger.googleusercontent.com/img/a/AVvXsEjOPrmVL-HqIkb2nhGHQ3BdXzKx1tUCVh0KUYFa3H5jGOVBMkAcVfF_LoFMENKYKOxzUgeTCnpktjk3m803M4mFxczT1t_XdOth3t8FgzOGCUOyLzJRZNuhCXQ6YJTRn3Stg5LJkqSroyUvQuezIhm5pMPmKSTL4y2625naD1DbUzPshHa_1BnmqJoG=s891លោក សុះ មាច បញ្ជាក់ទៀតថា«លោកអ្នកមកគាំទ្រហាងសំនៀងមាសរបស់ខ្ញុំ គឺលោកអ្នកបាននឹងកំពុងជួយខ្ញុំហើយ។​​​​ទោះបីជាខ្ញុំធ្លាក់ខ្លួនក្រយ៉ាងណាក៏ដោយ ខ្ញុំនឹងមិនធ្វើអោយពិភពសិល្ប:ប្រៃពណ៌ស្រអាប់​​​​ដោយសារចំណែកបញ្ហាផ្ទាល់ខ្លួន​​​របស់ខ្ញុំឡើយ។រឿងខ្លះឈប់បានគួរឈប់ទៅបងប្អូន សូមពិចារណាខ្លះផង!ព្រះរាជាណាចក្រអច្ឆរិយៈរបស់ខ្ញុំ មានរឿងប្លែកៗ​​​​ច្រើនណាស់ មួយរយៈពេលនេះ»។

ខ្លឹមសា​រទាំងនេះ លោកមិនសំដៅចំៗឈ្មោះ ថាឱ្យបុគ្គលម្នាក់ណាទេ ប៉ុន្តែ បើមើលតាមឃ្លាឃ្លោងខាងលើ ពិតថាណាស់ គឺចង់សំដៅទៅលើនាងខ្ញុង ដែលរៀបចំផែនការបានជោគជ័យ ដើម្បីប្រមូលលុយ ដោយអះអាងថា យកទៅសងម្ចាស់បំណុលក្បែរ ៦០ម៉ឺនដុល្លារ។ ផែនការនេះទោះជោគជ័យ ក៏កំពុងរងការរិះគន់យ៉ាងចាស់ដៃ ទៅកាន់នាងខ្ញុង និងមេគំនិតធំនៅពីក្រោយខ្នង លោក សៀវ សុផល ៕