សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណា ចក្រកម្ពុជា បានមានប្រសាស ន៍ថា ការព្យាបាលជំងឺកូវីដ១៩ នៅតាមផ្ទះ ទាមទារឱ្យមាន ការចេះជួយចែករំលែកនិងលើកទឹកចិត្តពីក្រុមគ្រួសារនិងអ្នកជិតខាង ដើម្បីឱ្យអ្នកជំងឺដែលកំពុងសម្រាកព្យាបាលមានភាពកក់ក្តៅ និងព្យាបាលឆាប់ជាសះស្បើយ ។ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បន្តទៀតថាការព្យាបាលជំងឺកូវីដ-១៩នៅតាមផ្ទះមិនខុសគ្នាពីការធ្វើចត្តាឡីស័កនោះឡើយ ហេតុនេះប្រជាពលរដ្ឋគួរនាំគ្នាចេះជួយយកអាសារគ្នាក្នុងគ្រា ដែលលំបាកចៀសវាងការ រើសអើងគ្នា ត្រូវចេះជួយគ្នាទៅវិញទៅមក ជាពិសេសអ្នកជំងឺដែលកំពុងសម្រាកព្យាបាលគឺត្រូវការការលើក ទឹកចិត្តពីក្រុមគ្រួសារនិងអ្នក ជិតខាងរបស់ខ្លួន។ សារលិខិតជូនពរ និងអបអរសាទរជូនចំពោះសម្តេចអគ្គមហាបតីតេជោ ហ៊ុន សែន  នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ ក្នុងឱកាសនៃថ្ងៃទទួលបានដំណក់ប្រេង ...

ឥឡូវនេះក្នុងករណីដែលមានការព្យាបាលនៅតាមផ្ទះក៏វាមិនខុសគ្នាជាមួយ នឹងការធ្វើចត្តាឡីស័កនោះទេ សូមឱ្យបងប្អូនរបស់យើងយក ចិត្តទុកដាក់ជួយគ្នានៅក្នុងការរៀបចំឱ្យមានការព្យាបាលនៅតាមផ្ទះ ដោយមានការចូលរួមជួយមើលការខុសត្រូវនិងជួយឧបត្ថម្ភពីសំណាក់ក្រុមគ្រួសារនៅក្នុងភូមិឋាន ដែលអ្នកជំងឺស្នាក់នៅ ប្រសិនបើយើងធ្វើបញ្ហានេះបានល្អប្រទេសរបស់យើងមានការរួបរួមសាមគ្គីគ្នារវាងអ្នកឈឺនិងអ្នកមិនឈឺ ហើយដូចជាកង់ត្រាចកង់ធ្នង់ជួនកាលយើងឈឺជួនកាលគេឈឺ ការយកចិត្តទុកដាក់ទៅវិញទៅមកវាបង្កើតបានជាវប្បធម៌នៃការចែករំលែកវប្បធម៌នៃការជួយគ្នាក្នុងគ្រាលំបាក ប្រសិនបើមាន ការលើកទឹកចិត្តនិងជួយយកអាសារពីអ្នកភូមិផងរបងជាមួយគ្នាច្បាស់ជាធ្វើឱ្យអ្នកជំងឺមានទឹកចិត្ត ហើយឆាប់បានជាសះស្បើយ។ដឹងការពិត នៃប្រភពពាក្យថា ចត្តាឡីស័ក ឬ Quarantine​ ហើយ! | KAKTHACHEY.

សម្ដេចតេជោក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ ពេលចេញដំណើរគួរតែគិតគូរនិងអនុវត្តន៍ នូវវិធានការ ៣ ការពារ ៣កុំ ឱ្យបានខ្ជាប់ខ្ជួន ដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុសកូវីដ-១៩ និងបន្តការចូលរួមជា មួយរាជរដ្ឋាភិបាល ក្នុងការ ទប់ស្កាត់ការចម្លងជំងឺកូវីដ- ១៩៕

ប្រភព: ក្រសួងព័ត៌មាន