ខេត្តកណ្ដាល៖ កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម ណុប តារ៉ា អភិបាលរងខេត្តកណ្ដាល បានព្រមានដល់ម្ចាស់អាជីវកម្មរកស៊ីដឹកជញ្ជូនខ្សាច់ ដី និងថ្ម ណានៅក្នុងស្រុកខ្សាច់កណ្តាល និងស្រុកល្វាឯម ដែលមិនគោរពតាមកិច្ចសន្យា និងចច្បាប់ពាក់ព័ន្ធនានា ជាពិសេសម្ចាស់អាជីវកម្មដែលកំពុងធ្វើអាជីវកម្មដោយគ្មានអាជ្ញាប័ណ្ណត្រឹមត្រូវ អាចប្រឈមនិងការបិទអាជីវកម្ម។https://blogger.googleusercontent.com/img/a/AVvXsEjHtklTezCb9cx4A7uGT88ddW5OWL_Bhr3tRpvBJQbRxaipHAFqSIef0lcac7arfSoEWjTsMnU6OuM8JQArytC5ndhfnTIRI4aLhhZIICQbzc-EcIk5PcuxeNt33zlGDFKc_WHd8rbvITAEggiT__Z-2scbV56oGihW2047omQi2A8vDrhaj0sq3cnF=s1280ឯកឧត្តមបានបញ្ជាក់ថា កិច្ចប្រជុំនេះគឺមានសារៈសំខាន់ណាស់ គឺជាការជួបគ្នាផ្ទាល់ រវាងម្ចាស់អាជីវកម្ម និងអាជ្ញាធរពាក់ព័ន្ធ ដើម្បីក្រើនរំលឹក និងណែនាំដល់ម្ចាស់អាជីវកម្ម ឲ្យអនុវត្តតាមកិច្ចសន្យា និងច្បាប់ពាក់ព័ន្ធនានា ចៀសវាងបង្កបញ្ហាផ្សេងៗ ដែលជាកង្វល់ដល់សាធារណជន ប៉ះពាល់បរិស្ថាន និងជាការឆ្លើយតបចំពោះ កង្វល់ប្រជាពលរដ្ឋដែលតែងតែត្អូញត្អែរអំពីបញ្ហាឡានដឹកខ្សាច់ ដែលបងបង្កឱ្យមានការរងផលប៉ះពាល់ដល់ពួកគាត់ ក៏ដូចជា អ្នកធ្វើដំណើរតាមផ្លូវ ដែលបណ្តាលមកពីការកកស្ទះ និងខូចខាតផ្លូវដោយសាររថយន្តដឹកខ្សាច់ ដឹកដីទាំងនោះ។https://blogger.googleusercontent.com/img/a/AVvXsEiuodEmzmOrl_Jz7xvglYaK0au5V1eFUzTcKWYIXWCf70SzWTJr1iKm5HWDchJxokStfFxtNDXvj1y-zdCtBZ7z4fWRoiCHNS6iP-XQezaCqX46eAeDK3ZEHxjtcwi1Z3TpnikPokip98r4sCNj-kNLNYmcoBfToH3eEF3yWYsdUHQ3c_aS9QE2jGuo=s1280ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម ណុប ដារ៉ា បានណែនាំ ដល់ម្ចាស់អាជីវកម្មដឹកដី ដឹកខ្សាច់ទាំងអស់ ត្រូវត្រួតពិនិត្យលើការដឹកជញ្ជូន ត្រូវធ្វើយ៉ាងណាឱ្យស្របច្បាប់ គោរពឱ្យបានតាមកិច្ចសន្យា ម្ចាស់អាជីវកម្មត្រូវមានអាជ្ញាប័ណ្ណត្រឹមត្រូវ គោរពតាមច្បាប់ និងកិច្ចសន្យាស្តាប់ការណែនាំរបស់អជ្ញាធរ ។ រាល់ការដឹក ខ្សាច់ ដឹងដីត្រូវអនុវត្តតាមបទដ្ឋានបច្ចេកទេសត្រឹមត្រូវ ដឹកកុំឱ្យហុយ និងជ្រុះខ្សាច់មកលើផ្លូវ ដែលបានធ្វើឲ្យប៉ះពាល់ដល់អ្នកធ្វើដំណើរ និងប្រជាពលរដ្ឋរស់នៅតាមដងផ្លូវ។ រាល់ដឹកជញ្ជូនខ្សាច់ គ្រួស និងដី ម្ចាស់អាជីវកម្មត្រូវណែនាំដល់អ្នកដឹក ត្រូវលាងសម្អាតកង់ឡានឱ្យបានស្អាតពេលចេញពីដេប៉ូ ត្រូវគ្របឱ្យបានជិតល្អ កុំដឹកលើសទម្ងន់ បើកបរដោយក្រមសីលធម៌ ត្រូវលាងសម្អាតផ្លូវដែលប្រឡាក់ឱ្យបានងស្អាត។https://blogger.googleusercontent.com/img/a/AVvXsEhfCRth9yWcCNuzQYXf5yeUQaa4KTEM1UMygGWBRUr9m6U_R2zzunMH0h-MBbWyV49vhpaAIQ0S7aEsdYMvKcl9UXUgrfyk6jwmeo5WmvirBar4DhYaLDvq1a7HGezyPIAK6M4yIUBD1f2NHkrMYbNGE_PCO_pbYAbYsVuJVbJU0cLV_MIpLkNq4Idi=s1280
ជាងនេះទៅទៀត ឯកឧត្តមបានស្នើដល់កម្លាំងមានសមត្ថកិច្ចត្រូវកំណត់អត្តសញ្ញាណអ្នកបើករថយន្តដឹកខ្សាច់ ដឹកដីឱ្យបានច្បាស់លាស់ស្របតាមច្បាប់ ត្រូវមានប័ណ្ណបើកបរ និងត្រូវត្រួតពិនិត្យរកសារធាតុញៀនផងដែរ។ ចំពោះរថយន្តដឹកទាំងនោះបើមិនបានគោរពទៅតាមការណែនាំទេសមត្ថកិច្ចនិងមន្ត្រីជំនាញត្រូវសហការដើម្បីចាប់រថយន្តទាំងនោះយកមកផាកពិន័យទៅតាមផ្លូវច្បាប់៕