ខេត្តព្រះសីហនុ ៖ កាលពីរសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីជំនាញ ចុះពិនិត្យស្ថានភាព និងជ្រើសរើសទីតាំងសម្រាប់សាងសង់បន្ទប់អគ្គិសនី និងសាងសង់ប៉មជួយសង្គ្រោះ (ឆ្មាំសមុទ្រ) បន្ថែម នៅតាមបណ្តោយឆ្នេរសមុទ្រ ចាប់ពីចំណុចផែ៥០២ ឆ្នេរអូរឈើទាល រហូតដល់ឆ្នេរជំទាវម៉ៅ ក្នុងភូមិសាស្ត្រក្រុងព្រះសីហនុ និងស្រុកព្រៃនប់ ខេត្តព្រះសីហនុ។នៅក្នុងឱកាសនោះ ឯកឧត្តមគួច ចំរើន បានធ្វើការណែនាំបងប្អូនអាជីវករលក់ដូរនៅតាមឆ្នេរទាំងអស់ ត្រូវចូលរួមថែរក្សាអនាម័យ បរិស្ថាន តាមទីតាំងរបស់ខ្លួនឱ្យបានស្អាតជាប្រចាំព្រោះភាពស្អាតអាចទាក់ទាញភ្ញៀវទេសចរ និងបង្កើនចំណូលបានថែមទៀត ព្រោះភ្ញៀវត្រូវការភាពស្អាត អនាម័យ និងបរិស្ថានល្អ។ ព្រមទាំងបានណែនាំឱ្យក្រុមការងារកាយយកគល់ឈើ មែកឈើ និងដុំថ្មចេញឱ្យអស់នៅតាមបណ្តោយឆ្នេរ និងធ្វើការឈូសឆាយខ្សាច់ឱ្យបានរៀបស្មើរដើម្បីលើកស្ទួយសោភ័ណភាពឆ្នេរខ្សាច់ និងសម្រាប់ត្រៀមបើកទេសចរ និងសេដ្ឋកិច្ចសង្គមឡើងវិញ នៅចុងឆ្នាំ២០២១ នេះ បន្ទាប់ពីជំងឺកូវីដ-១៩ បានធូរស្រាល ៕https://blogger.googleusercontent.com/img/a/AVvXsEgWBgg2TUgsgJ6dTcvxYgCHBb2wfaBx27IN6NE-75nxS7yzq9Ujp_M7qu5y21AUMoeiJvbRu7NCfMUmxCfjh2nSzb3KZaD3hEYtTjmTHXfaQY3IhGVv7qCDwKnLcHdQrK2GgQo7gZ8MrDp2ErFdg3zWwvwJpEW4DH_5cyr0DT-nUMTmnrKeBcAa2o_v=s1200