មន្រ្តីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មប្រាប់ឱ្យដឹងថាការកើនឡើងលើតម្លៃប្រេងឥន្ធនៈនេះ អាស្រ័យទៅលើការកើន ឡើងចុះនៃតម្លៃប្រេងរបស់ទី ផ្សារអន្ដរជាតិ ហើយកម្ពុជាពឹងផ្អែកពីការនាំចូលប្រេង ។ ការបញ្ជាក់បែបនេះដោយ សារការកើនឡើងតម្លៃលក់ រាយប្រេងឥន្ទនៈ បានធ្វើឱ្យប្រជាពលរដ្ឋមានការរអ៊ូរទាំ ដោយមតិមួយចំនួនខ្លះបានលើកឡើងថា ការឡើងថ្លៃនេះ ធ្វើឱ្យប៉ះពាល់ដល់ជីវភាពពួកគេ។

មួយរយៈពេលចុងក្រោយនេះ ប្រេងកំណត់ផលិត របស់ក្រុមអង្គការ OPEC ដែលជាក្រុមប្រទេសផលិតប្រេង បានព្យាករណ៍តម្រូវការនៅទាប ហើយឥឡូវនេះ តម្រូវការមាន ការកើនឡើងខ្ពស់ ដូច្នេះតម្លៃប្រេងសកល ក៏វាមានការកើន ឡើងដែរ។

ការកើនឡើងថ្លៃប្រេង ថ្លែលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយនៅកម្ពុជា មិនមែនជាប្រទេសផលិតប្រេង ហើយកម្ពុជាទិញប្រេងពីសិង្ហបុរី និងនាំចូលប្រេងពីប្រទេសជិតខាង ដូច្នេះនៅ ពេលដែលថ្លៃប្រេងអន្ដរជាតិស្ទុះឡើង វាធ្វើឱ្យជះឥទ្ធិពល ដល់ការលក់រាយថ្លៃប្រេង ឥន្ធនៈរបស់កម្ពុជា។ មិនមែនរដ្ឋមិនគិតគូរនោះទេ រដ្ឋកំពុង តែចាត់វិធានការជាក់ស្តែង ធ្វើ ការវិភាគទៅលើតម្លៃជាអន្តរ ជាតិ ប្រសិនបើការនាំចូលថ្លៃហួសហេតុក៏យើងធ្វើការពិចារ ណាឡើងវិញ។

រាជរដ្ឋាបាលភិបាលបានធ្វើការទប់លំនឹងនៃកំណើននេះ ដោយរក្សាដដែលនៅលើតម្លៃពន្ធ ដោយបន្ដឧបត្ថម្ភ ៤សេនដុល្លារក្នុងមួយលីត្រ ដើម្បីធ្វើយ៉ាងណាកុំឱ្យមានការកើនឡើងខ្ពស់ពេក ដែលអាចធ្វើឱ្យប៉ះពាល់ ដល់ជីវភាពរបស់ប្រជាពល រដ្ឋ។

សូមបញ្ជាក់ថា តម្លៃប្រេង ឥន្ធនៈលក់រាយតាមស្ថានីយ ដោយសាំងស៊ុបពែរ តម្លៃ ៤,៨៥០រៀលក្នុង១លីត្រ, សាំងធម្មតា តម្លៃ ៤,៣០០ រៀលក្នុង១លីត្រ និងប្រេង ម៉ាស៊ូត តម្លៃដល់៤,០០០ រៀលក្នុង១លីត្រ ៕

ប្រភព: ក្រសួងព័ត៌មាន