សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវឱ្យប្រជាពលរដ្ឋមានទំនុកចិត្តទៅលើមន្ទីរពេទ្យខេត្ត ក្នុងការព្យាបាលជំងឺកូវីដ ចៀសវាងនាំអ្នកជំងឺដែលមិនមានការចាំបាច់ ដើម្បីមកព្យាបាលនៅទីក្រុងភ្នំពេញ ព្រោះវាបង្កើតនូវហានិភ័យសម្រាប់អ្នកជំងឺទៅវិញ។

នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ សម្ដេចតេជោមានប្រសាសន៍ថា យើងបានសង្កេតឃើញថាកន្លងទៅនេះ គឺមានការបញ្ជូនអ្នកជំងឺយ៉ាងច្រើនមកកាន់ទីក្រុងភ្នំពេញ ក្នុងពេលដែលរាជរដ្ឋាភិបាលបានពង្រឹងសមត្ថភាពព្យាបាលនៅតាមខេត្ត និងនៅតាមភូមិភាគ ដែលអាចឆ្លើយតបបានជាមួយនឹងការព្យាបាល សម្រាប់ជំងឺកូវីដ១៩ ដែលបានកើតលើប្រជាពលរដ្ឋរបស់យើងនៅតាមខេត្ត។ សម្តេចតេជោបន្តថា ការៀបចំពង្រឹងសមត្ថភាពនៅតាមខេត្តនេះ គឺបានធ្វើឡើងយូរមកហើយៗ ក៏បានឆ្លើយតបជាមួយនិងការដោះស្រាយបញ្ហានៅតាមបណ្ដាខេត្ត។

សម្តេចតេជោបានបន្តទៀតថា ជាទម្លាប់ធម្មតារបស់ប្រជាពលរដ្ឋ មិនទាន់ទុកចិត្តទាំងស្រុងទៅលើមន្ទីពេទ្យខេត្តនោះទេ ទើបបានជាប្រជាពលរដ្ឋបានបញ្ជូនក្រុមគ្រួសារ មកកាន់ទីក្រុងភ្នំពេញដើម្បីទទួលបានការព្យាបាល។ ការបញ្ជូនអ្នកជំងឺកូវីដមកកាន់ទីក្រុងភ្នំពេញ គឺមិនមែនជាវិធីដ៏ល្អសម្រាប់ស្រោចស្រង់អាយុជីវិតរបស់អ្នកជំងឺដែលជាសាច់ញ្ញាតិរបស់យើងនោះទេ។ក្រសួងសុខាភិបាលជម្រុញឲ្យមានការប្រុងប្រយ័ត្នទាំងអស់គ្នាដើម្បីបញ្ចៀស  «សោកនាដកម្ម» ដោយកូវីដ ឆនរស្មី (Chhorn Raksmey) 3 months ago  អ្នកជារសះស្បើយពីជំងឺកូវីដ នៅខេត្តស្ទឹងត្រែង។ រូបភាព៖ មន្ទីពេទ្យខេត្ត ...

សម្ដេចតេជោថ្លែងបន្តថា “ចំណុចទាំងនេះ ខ្ញុំសូមអំពាវនាវចំពោះបងប្អូនជនរួមជាតិ ទុកចិត្តទៅលើមន្ទីរពេទ្យរបស់ខេត្ត ដែលយើងបានខិតខំកសាងឡើងក្នុងរយៈពេលកន្លងទៅ ជាមួយនឹងការពង្រឹងសមត្ថភាពព្យាបាលរបស់មន្ទីរពេទ្យនៅតាមខេត្ត។ ការធ្វើវិធីបែបនេះ គឺដើម្បីចៀសវាងការកកកុញអ្នកជំងឺ នៅទីក្រុងភ្នំពេញ ប៉ុន្តែបញ្ហានោះ ជាបញ្ហាបន្ទាប់បន្សំទេ អ្វីដែលជាបញ្ហាធំជាងគេ គឺការពារអាយុជីវិតរបស់អ្នកជំងឺដើម្បី កុំឱ្យគ្រោះថ្នាក់ដោយសារការចាត់បញ្ជូន ដោយមិនមានការទទួលខុសត្រូវច្បាស់លាស់ ហើយធ្វើឱ្យមានគ្រោះថ្នាក់ទៅដល់អ្នកជំងឺនោះវិញ តាមរយៈការបញ្ជូនមកកាន់ទីក្រុងភ្នំពេញដោយគ្មានការចាំបាច់ ក្នុងខណៈ ដែលនៅឯខេត្តមានលទ្ធភាពក្នុងការព្យាបាលផងដែរ។”

ជាចុងក្រោយផងដែរសម្តេចក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទៅទទួលយកនូវការចាក់វ៉ាក់សាំង បើមិនទាន់បានចាក់ដូសទី១ ដូសទី២ ទេ ត្រូវតែទៅចាក់ដូសទី១ដូសទី២ ហើយក៏ស្នើឱ្យអាជ្ញាធរ ក៏ដូចជាក្រុមគ្រូពេទ្យ រៀបចំពិនិត្យសិក្សាភូមិសាស្ត្រ នៅទីកន្លែងដាច់ស្រយាលឆ្ងាយដែលមិនទាន់បានចាក់ ឬក៏មានអ្នកជំងឺ ជនពិការ ដែលមិនទាន់បានចាក់ យើងអាចនឹងខិតខំទៅចាក់ដល់ទីកន្លែង ដើម្បីឱ្យពួកគាត់បានទទួលនូភាពស៊ាំនៅក្នុងសហគមន៍។ ដូច្នេះសូមកុំរារែកជាមួយនឹងការចាក់វ៉ាក់សាំង ដែលមកដល់ពេលនេះយើងពុំមានអ្នកចាក់វ៉ាក់សាំងណាមួយ ទទួលរងគ្រោះដោយសារតែវ៉ាក់សាំងនោះទេ៕

ប្រភព: ក្រសួងព័ត៌មាន