រាជធានីភ្នំពេញ៖ ប្រិយមិត្តប្រាកដជាបានដឹងច្បាស់ហើយពីព័ត៌មានតារាកំប្លែងល្បីឈ្មោះអ្នកនាង ស្រេង សុកាន់ដា ហៅនាងខ្ញុង បានប្រកាសថាខ្លួនបានក្ស័យធន និងជំពាក់ប្រាក់គេជាង៥០ម៉ឺនដុល្លារ ហើយគ្មានលទ្ធភាពសងបំណុលគេនោះឡើយ ហើយនាងសម្រេចចិត្តធ្វើបែបនេះក៏ព្រោះនាងបានរៀបចំយុត្តិសាស្រ្តដោះបំណុលជាមួយលោកគ្រូជោគជ័យម្នាក់។

ដោយឡែកក្រោយពីនាងខ្ញុងបានឡាយរៀបរាប់ពីបំណុលដែលខ្លួនជំពាក់គេគេជិត៦០ម៉ឺនដុល្លានោះ ស្រាប់តែលោកគ្រូ សៀវ សុផល ដែលគេស្គាល់ថាជាអ្នកជំនាញផ្នែកដោះបំណុលបានទម្លាយថា អ្នកនាង ខ្ញុងនិងស្វាមី បានមកជួបលោកផ្ទាល់ មុននឹងបង្កើតព្រិត្តិការណ៏នេះឡើង ។

លោកគ្រូ សៀវ សុផល បានLive ដោយផ្ទាល់នៅលើគណនីហ្វេសប៊ុករបស់លោក ដោយលោកគ្រូអះអាងថា លោកគឺជាអ្នករៀបចំយុត្តិសាស្ត្រឲ្យអ្នកនាង ខ្ញុងចាកចេញពីបំណុល ដោយជួបលោកត្រឹមតែ១ម៉ោងតែប៉ុណ្ណោះ ដើម្បីយកលុយទៅសងម្ចាស់បំណុល ។

ជាក់ស្ដែងលោកគ្រូ សៀវ សុផល បាននិយាយរៀបរាប់នៅក្នុងវីដេអូរបស់ខ្លួនយ៉ាងដូច្នេះថា៖«ល្ងាចមិញ ខ្ញុងនិងលោកកៃដរ ជួបខ្ញុំតែ១ម៉ោង ហើយយើងរៀបយុត្តិសាស្ត្រឲ្យគាត់ចាកចេញពីបំណុល ដើម្បីយកលុយសងម្ចាស់បំណុល ។ខ្ញុំចូលចិត្តគាត់ តែគាត់ធ្វើតាម គាត់អស់ជំរើស ហើយឥឡូវនេះប្រហែលជាបំណុលគាត់ទៅជាសេរូហើយ (សូន្យ) ហើយក៏សូមអបអរសាទរ ខ្ញុង និង កៃដរ ផង ខ្ញុំមានគំនិតតែមួយដែកអាចធ្វើឲ្យ ខ្ញុង ចាកចេញពីបំណុលបាន» ៕

សូមប្រិយមិត្តអញ្ជើញទស្សនាវីដេអូ ដូចខាងក្រោម៖