នៅចំ​ពោះ​មុខ​ស​មា​ជិក​ក្រុម​ប្រឹក្សា​កី​ឡា​អា​ស៊ី​អាគ្នេយ៍ ក្នុងកិច្ចប្រជុំនៅថ្ងៃទី១៨ ខែ​តុលា​ បណ្ដាប្រទេសទាំងអស់ បាន​គាំទ្រ​ឲ្យ​កម្ពុជា​ធ្វើ​សហ​ប្រ​ធាន​ក្រុម​ប្រឹ​ក្សា​ស​ហ​ព័ន្ធ​កី​ឡា​អាស៊ី​អាគ្នេយ៍ ចាប់ពីខែធ្នូ ឆ្នាំ២០២១ តទៅ។May be an image of 1 person

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការ​ជាតិ​អូឡាំ​ពិក​កម្ពុជា បាន​មាន​ប្រសាស​ន៍ថា “ដោយ​សារកម្ពុជា នឹងត្រូវធ្វើម្ចាស់ផ្ទះស៊ីហ្គេមដែរ គេ​នឹង​ឲ្យ​កម្ពុជា​ធ្វើ​ជា​សហ​ប្រធានក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ នៅក្នុងខែធ្នូ ឆ្នាំ២០២១ ដើម្បីឲ្យកម្ពុជាបានបន្ដការងាររបស់ខ្លួន ដោយផ្លូវការ ពេញសិទ្ធ និងពេញលក្ខខ័ណ្ឌ ក្នុងដំណើរឆ្ពោះទៅធ្វើម្ចាស់ផ្ទះ​ជាប្រវត្តិ​សាស្ដ្រ​របស់​ខ្លួន នាឆ្នាំ២០២៣”។ OCA » Cambodia announces completion of main stadium for 2023 SEA Games

ឯកឧត្តម វ៉ាត់ ចំរើនក៏បានបន្ថែមទៀតថា “ការ​ឲ្យ​កម្ពុជា​ធ្វើ​ស​ហ​ប្រ​ធាន​ក្រុម​ប្រឹក្សា​សហ​ព័ន្ធ​កី​ឡា​អាស៊ី​អាគ្នេយ៍ សុទ្ធ​តែ​ទទួល​បាន​ការ​គាំទ្រ​ពី​បណ្ដា​ប្រ​ទេស​អា​ស៊ាន គ្រាន់​តែ​ការ​ធ្វើ​ស​ហ​ប្រ​ធាន​នេះ ត្រូវ​រង់​ចាំ​ការ​សម្រេច​ផ្លូវ​ការ​របស់​ក្រុម​ប្រឹក្សា​សហ​ព័ន្ធ​កី​ឡា​អាស៊ី​អាគ្នេយ៍ នាខែធ្នូខាងមុខ ដែលគេនឹងអនុម័តផ្ដល់សិទ្ធិដល់កម្ពុជា”៕

ប្រភព: CAMBODIA SEA GAMES 2023