រាជធានីភ្នំពេញ៖ កាលពីពេលម្សិលមិញនេះតារាកំប្លែងល្បីឈ្មោះអ្នកនាង ស្រេង សុកាន់ដា ហៅនាងខ្ញុង បានប្រកាសថាខ្លួនបានក្ស័យធន និងជំពាក់ប្រាក់គេជាង៥០ម៉ឺនដុល្លារ ហើយគ្មានលទ្ធភាពសងបំណុលគេនោះឡើយ។ តារាកំប្លែងរូបនេះបានធ្វើដំណើរមកសាលាដំបូងរាជធានីភ្នំពេញ ដើម្បីធ្វើពាក្យបណ្តឹងមួយថានាងបានក្ស័យធនហើយ និងសុំអង្វរដល់ម្ចាស់បំណុលទាំងអស់ពន្យាពេលអោយនាងដើម្បីរកប្រាក់ដោះបំណុលទាំងនោះ ខណៈពេលនោះរំលងទៅមិនបានប៉ុន្មានម៉ោងផងលោក ហេង ឡុង ប្រធានសមាគមសិល្បៈស្ម័គ្រចិត្តជួយសង្គម បានបង្ហោះសារសួរសំនួរចាក់ដោតមួយទៅអ្នកសិល្បៈទាំងអស់។

ដោយជាក់ស្ដែងយោងតាមការបង្ហោះរបស់លោកនៅលើផេកហ្វេសប៊ុកផ្ទាល់ខ្លួនបានរៀបរាប់យ៉ាងដូច្នេះថា៖«ខ្ញុំមិនយល់
ហេតុអ្វីអ្នកសិល្បៈឲ្យតែខ្វះខាតតែងតែផុសសុំជំនួយ? អ្នកខ្វះខាតជាងយើងមានច្រើនណាស់!» ៕

https://blogger.googleusercontent.com/img/a/AVvXsEjQ1WPEgcFtUteo258cu5YD7xeSGF3qMxtmFXS0bnr2WbXy_nGyasmGe9CYJ2PMofzUvDP0_AFvs6XcLa9xX_QSOCG1FxG7148qo6-3cju47uqDVtA7GbiK51QyJuhaEKV8UMBSF2ozr95SVrUZFjUDJjqkpQCW6XmMuZrEfn3_uUjbL9C_puPQwtZ9=s621