រាជធានីភ្នំពេញ៖ នៅព្រឹកនេះ នៅសាលាដំបូងរាជធានីភ្នំពេញ តារាកំប្លែងប្រចាំស្ថានីយ៍ទូរទស្សន៍ស៊ីធីអ៊ិន បានមកដាក់ពាក់បណ្តឹងខ្លួនឯងថា នាងអស់ពីខ្លួនរលីងហើយ ក្រោយពីជំពាក់ប្រាក់ជាង៥០ម៉ឺនដុល្លារ។ នាងខ្ញុង បានយំរៀបរាប់ពីដើមហេតុនៃការជំពាក់បំណុលគេឡើងវ័ណ្ឌករហូតទល់ដោះស្រាយលែងរួច សុខចិត្តកាត់កេរ្តិ៍កាត់ខ្មាសចេញមកឡាយប្រាប់ពីមហាជនថា នាងអស់ពីខ្លួនរលីង និងសុំក្តីអាណិតពីមហាជន សូមឲ្យជួយនាងម្នាក់១ដុល្លារផង។May be a closeup of 1 person
ជាមួយគ្នានេះដែរ នាងខ្ញុង បានបង្ហោះនៅលើគណនីហ្វេសប៊ុកថា « នាងខ្ញុំពិតជាបានខ្ចីបំណុលម្ចាស់បំណុលជាច្រើនទាំងមានសែក គ្មានសែក នាងខ្ញុំពិតជាអស់លិទ្ធភាពក្នុងការរកប្រាក់មកសងបំណុលតទៅទៀតហើយ។ នាងខ្ញុំមានតែត្រូវជាប់ពន្ធនាគារ ដែលមូលហេតុមិនមានប្រាក់សងម្ចាស់បំណុលតទៅទៀតទេ។ ដោយនាងខ្ញុំអាណិតកូនប្រុសទាំងពីរនាក់ ដែលមានម្ដាយនឹងត្រូវជាប់ពន្ធនាគារ ដូចនេះហើយដើម្បីឲ្យកូនខ្ញុំបានបន្តរៀនសូត្រនឹងបានបាយហូប សូមបងប្អូនដែលធ្លាប់គាំទ្រនាងខ្ញុំជួយអនុគ្រោះផ្តល់ជូនខ្ញុំ១ដុល្លារផងចុះ នាងខ្ញុំពិតជាអរគុណបងប្អូនទាំងអស់គ្នាទុកជាមុន និងជូនពរបងប្អូនទាំងអស់គ្នាជួបតែសំណាងល្អ សូមកុំជួបរឿងដូចខ្ញុំអី ABA: 077333353»៕
ចង់ជ្រាបកាន់តែច្បាស់ សូមប្រិយមិត្តទស្សនាវីដេអូដូចខាងក្រោម៖