ខេត្តបន្ទាយមានជ័យ ៖ ពលករខ្មែរចំនួន៣៧នាក់ បម្រុងនឹងលួចឆ្លងដែនខុសច្បាប់ចូលទៅប្រទេសថៃ ត្រូវកម្លាំងវរសេនាតូចថ្មើរជើងលេខ៥១៣ ធ្វើការឃាត់ខ្លួននៅយប់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ នៅជួរមុខតាមខ្សែរបន្ទាត់ព្រំដែន ខ្មែរ-ថៃ នៅភូមិសិលាខ្មែរ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ។https://blogger.googleusercontent.com/img/a/AVvXsEhUrMC7bWmFiv9Peq8ijWVb7fqxXM7G8sRF1ck-0vO4_60x_oFjmDLKn6KX3mTLSaU5AAvWCuAr4S4JLj7Z1Hshy9ASrDJD2qb-p-dCjnWiTL9Zvzi1bNrPlNLHHLg73Jyy65A1rHPioBIkjJKlZqq4DEHLOcceIqiYWzDuhCq35K8xtgZJz9S6xxGz=s960លោកយូ សុគន្ធភក្តី មេបញ្ជាការវរសេនាតូចថ្មើរជើងលេខ៥១៣ បានឲ្យដឹងថា ពេលកម្លាំងរបស់លោក សហការជាមួយកម្លាំងចម្រុះ ចេញល្បាតត្រួតពិនិត្យតាមបន្ទាត់ព្រំដែន ក៏បានប្រទះឃើញហើយធ្វើការឃាត់ខ្លួនពលករខ្មែរបាន ចំនួន៣៧នាក់ (ស្រី១៨នាក់) នៅត្រង់ចំណុចសិលាខ្មែរ ដែលបម្រុងនឹងលួចចូលទៅប្រទេសថៃ ក៏ត្រូវបានកម្លាំងសហការយើងធ្វើការឃាត់ខ្លួនរួចសាកសួរនាំ និងបានប្រគល់ជូនកម្លាំជំនាញ ដើម្បីអនុវត្តទៅតាមច្បាប់។https://blogger.googleusercontent.com/img/a/AVvXsEjD6VP7I_-zrKZOM8CKvXdZtWJcUVsn4p2k-7G0GFHli6Mdq-n6Cv9VQv_fmp-q6e95zf9pDqhxVqV7npM05OISBvdE3848yUQM5KeZTCvrmruFWic0HQmk0ub0GHjalhaW5WKhwyIfklzHzoOTNEuBQgN8HALLPgCrxlCi2O1soo3O4uhF_bmVMKIs=s960លោកយូ សុគន្ធភក្តី បញ្ជាក់ថា ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ កុំអោយឆ្លងចូលជាសហគមន៍ កម្លាំងវរសេនាតូចថ្មើរជើងលេខ៥១៣ តែងតែយកចិត្តទុកដាក់អនុវត្តតាមបទបញ្ជាថ្នាក់លើ ដោយចេញល្បាតឆែកឆេរត្រួតពិនិត្យជាប្រចាំក្នុងការទប់ស្កាត់ពលករឆ្លងដែនខុសច្បាប់៕https://blogger.googleusercontent.com/img/a/AVvXsEg5yc1vkhDQRjRi6QTo2oLGALV2GH7w62s2hn9cqqiKeZqSXjHyURa-w3glTKNOrvcwPc_j2tIKYjV331zYyj_bkFOgzlmGv6bYcaHbYkcnSUgPCoNvonr_BGKDBR28ojqJsqTWoI9c5KFmGOn85fYwZ1X7i6sW9iDtLM4zLBRdlit4b20GYURS-iUq=s960