ខេត្តកំពត ៖ ក្រោយពីលោក ម៉ៅ ធនិន ដែលប្តូរមកពីខេត្តពោធិ៍សាត់ ហើយប្រកាសចូលកាន់តំណែងជាអភិបាលខេត្តកំពត មិនបានប៉ុន្មានថ្ងៃផង លោកម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានប្រកាសថានឹងរៀបចំបង្កើតកម្មវិធីចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ តាមបណ្តាឃុំ-សង្កាត់ទាំង៩៣ ក្នុងខេត្ត ដើម្បីស្វែងរកបញ្ហាផ្សេងៗ និងដំណោះស្រាយជូនប្រជាពលរដ្ឋ ។https://blogger.googleusercontent.com/img/a/AVvXsEgF5oe3PspQ5r3oG5A7I5nNbBquAUa_pXQQKG2BSJ2zTs6Up4mUD4gae7gSdD2dVDz4ErdtSWCizZnSU0Y__HaQPKRERWEuTKFQ8DSeKg-x0P3mk1bmdxknWV1O0hSAdp1LMBKY9uEy4IcaCeaX6574TKx6bD8Ff8y1O_pdb4goI-7deB8kUWSLbCuh=s1280លោកម៉ៅ ច័ន្ទមធុរិទ្ធ បានបញ្ជាក់នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ ថា «ស្នងការដ្ឋាននគរបាលខេត្តកំពត នឹងរៀបចំបង្កើតនូវកម្មវិធីដើម្បី ចុះជួបបងប្អូនប្រជាពលរដ្ឋតាមបណ្តាឃុំសង្កាត់ទាំង៩៣ ដើម្បីស្វែងរកបញ្ហាផ្សេងៗ និងដំណោះស្រាយជូនបងប្អូនប្រជាពលរដ្ឋ ដើម្បីធ្វើ អោយគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពកាន់តែមានប្រសិទ្ធភាពខ្ពស់។ https://blogger.googleusercontent.com/img/a/AVvXsEjN5D3WfAYhosAe6IUbRF3x_aVDEDQeKhM2iMXpXij4wXGxpnKaJqdhnyenap_07HmDUzdNepqgNJUAh43eHpWOws9QiKlz6yZvcwipZTOKx8YyfVeeNluQd1kBkD5Y-mrG8jM3R9WvqJhwZBkbN9bAt2SGE06fpJBy7ZXg46xJkZEIiRU6Y5I1TrMv=s1280លោកមេប៉ុស្តទាំងអស់ និងត្រូវមានវត្តមានចូលរួមក្នុងវេទិការនេះ ព្រោះខ្ញុំនឹងចុះធ្វើវេទិការនេះដោយខ្លួនខ្ញុំផ្ទាល់ រួមនិងជំនាញពាក់ពន្ធ័ផ្សេងៗទៀត ក្នុងករណីលោកមេប៉ុស្ត មិនអាចយកបេះដូងពីប្រជាពលរដ្ឋក្នុងមូលដ្ឋាន របស់អស់លោកបាននោះទេ ស្មើរនឹងគ្មានការគាំទ្រពីប្រជាពលរដ្ឋ អញ្ចឹងដំណោះស្រាយត្រូវយកអ្នកផ្សេងមកជំនួស»៕