រាជធានីភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្តស៊េរីទំទើប១គ្រឿងម៉ាកRANGE ROVER ក្នុងល្បឿនលឿន និងសង្ស័យស្រវឹងស្រាផងនោះក៏រេចង្កូតបុកក្បាលនាគពុះចែកផ្លូវយ៉ាងពេញទំហឹង បណ្ដាលឲ្យថ្មក្បាលនាគខ្ទាតទៅប៉ះនិងម៉ូតូហុងឌ្រីមមួយគ្រឿង ដែលជិះដោយបុរសម្នាក់ក្នុងទិសដៅបញ្រ្ចាសគ្នារងរបួសស្រាល និងរងការខូចខាតបន្ថែមទៀត ។https://blogger.googleusercontent.com/img/a/AVvXsEg82JkgZkfN-tFZ_FHqAWoOcrkOELFI_SGRwXrtwpnU2jkiWLcXnFik2aPo96LueUdcdmaIw9Qj3Fe7iseSM0Z99zNgRuACJ1i3GHLHxr6UiBkMUuSZwDgKiNqpgjrq3e_qFPYhCWkoNhtfCkyvTloi64eJlVvz29bfmswaFACfZQUhivr9M_60ueEq=s960ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងនៅវេលាម៉ោង ១រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ ទល់មុខរោងចក្រអគ្គិសនីទី២ ផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ។
តាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់វ័យប្រហែលជាង៣០ឆ្នាំ បើករថយន្តស៊េរីទំនើបម៉ាក RANGE ROVER ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AH- 9998 ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ២ ក្នុងទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿន។ https://blogger.googleusercontent.com/img/a/AVvXsEgwU8hNN2oab79TD7O4BQnYZEzh5LE6u9xIfsY1ktq-5IxEJ7vCoGusxfTFpNRX90ItESXKy_F3R4g2JrdK0T30mwsIGQMAPP-SQcKPnFc9ebchIGNlBazwYLd8SvbJgLWIwt1gtedLGkUhPDkHAc3Jmoww40L_1jli_2rxLBsPU9khgQnZQZf8jFuc=s960លុះមកដល់ចំណុចកើតហេតុ បានរេចង្កូតជ្រុលទៅបុកនឹងថ្មក្បាលនាគពុះចែកផ្លូវ យ៉ាងពេញទំហឹង បណ្តាលឲ្យក្បាលនាគពុះចែកផ្លូវ ខ្ទាតទៅចំនីផ្លូវម្ខាងទៀត ជ្រុលទៅប៉ះនឹងម៉ូតូហុងឌ្រីមស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GT 9841 ដែលជិះដោយបុរសម្នាក់ក្នុងទិសពីជើងទៅត្បូង បណ្តាលឲ្យដួលរងរបួសរលាត់ដៃជើងស្រាល រីឯម៉ូតូរងការខូចខាត វៀចជំពាស់ បែកក្បាំងចំហៀងខាងឆ្វេង ។
ក្រោយកើតហេតុ រថយន្តបង្ករត្រូវបានសមត្ថកិច្ចស្ទូចយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ជើងគោក នៃស្នងការដ្ឋានរាជធានីភ្នំពេញ ដើម្បីរង់ចាំដំណោះតតាមនីតិវិធី។ ចំណែកម្ចាស់ភាគីម៉ូតូត្រូវអ្នកបើករថយន្តបង្កចេញប្រាក់សំណង បញ្ចប់រឿងនៅនឹងកន្លែង៕