រដ្ឋបាលក្រុងសៀមរាប បានឲ្យដឹងថា ក្នុងសប្តាហ៍ក្រោយបុណ្យភ្ជុំបិណ្ឌ ភោជនីយដ្ឋាន-អាហារដ្ឋានជិត៥០ទីតាំង នឹងត្រូវបានអនុញ្ញាតិឲ្យដំណើរការឡើងវិញជាបន្តបន្ទាប់ ក្នុងរូបភាពទទួលភ្ញៀវឲ្យពិសាអាហារនៅនឹងកន្លែង។ ជាមួយគ្នានេះដែរ មន្រ្តីជំនាញសេវាកម្មទេសចរណ៍ បង្ហាញឲ្យដឹងថា ប័ណ្ណសំគាល់ចាក់វ៉ាក់សាំង គឺជាឧបករណ៍ដ៏សំខាន់ សម្រាប់ការបង្កើតទំនុកចិត្តគ្នាក្នុងបរិបទកូវីដ-១៩ រវាងអ្នកបំរើសេវាកម្មនិងអតិថិជន។May be an image of 7 people, people standing and indoor
លោក នួន ពុទ្ធារ៉ា អភិបាលក្រុងសៀមរាប បានឲ្យដឹងថា ក្នុងបណ្តាភោជនីយដ្ឋាន និងអាហារដ្ឋានប្រមាណជិត២០០កន្លែង នៅក្នុងក្រុង មានភោជនីយដ្ឋាន និងអាហារដ្ឋានជិត៥០កន្លែងហើយ ដែលរដ្ឋបាលក្រុងសៀមរាប បានពិនិត្យ និងវាយតម្លៃលើលទ្ធភាពដែលអាចដំណើរការបាន ហើយគ្រោងនឹងអនុញ្ញាតិឲ្យបើកដំណើរអាជីវកម្មដ្ឋានរបស់ខ្លួន ក្នុងរូបភាពលើសពីការវេចខ្ចប់ ដោយការបំរើសេវាកម្មទទួលភ្ញៀវ ឲ្យពិសាអាហារ និងភេសជ្ជ: នៅនឹងកន្លែង។No photo description available.
ជាការណែនាំបន្ថែម ដើម្បីធានានិរន្តរភាព នៃកិច្ចដំណើរការបើកអាហារដ្ឋានទទួលភ្ញៀវនោះ លោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប បានបញ្ជាក់ថា ៣ការពារ និង៣កុំ គឺជាវិធានការដ៏មានប្រសិទ្ធភាពក្នុងការទប់ស្កាត់ជំងឺកូវី-១៩ ជាមួយគ្នានេះដែរ ប័ណ្ណសំគាល់ចាក់វ៉ាក់សាំងបង្ការជំងឺកូវី-១៩ គឺជាឧបករណ៍ដ៏សំខាន់ផងដែរ សម្រាប់ការប្រើប្រាស់ បង្កើតទំនុកចិត្តរវាងអ្នកបំរើសេវាកម្ម និងអតិថិជន។ វាមិនជាការលំបាកនោះទេ បើគ្រាន់តែជាការបង្ហាញប័ណ្ណនេះ ឲ្យគ្នាឃើញទៅវិញទៅមកនោះ។
May be an image of 1 person, standing and indoor
សូមជម្រាបជូនថា អាជ្ញាធរមានសមត្ថកិច្ច ខេត្ត ក្រុងសៀមរាប កាលពីចុងសប្ដាហ៍មុន បានប្រគល់លិខិតបញ្ជាក់ការអនុញ្ញាត ឱ្យធ្វើអាជីវកម្មដល់ម្ចាស់អាហារដ្ឋានចំនួន ៩កន្លែងរួចមក និងល្ងាចថ្ងៃទី១២ ខែតុលានេះ បានប្រគល់លិខិតបញ្ជាក់ការអនុញ្ញាត ឱ្យធ្វើអាជីវកម្មដល់ម្ចាស់អាហារដ្ឋានចំនួន ៣កន្លែងទៀត៕