ខេត្តកណ្ដាល៖ កាលពីល្ងាចថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ លោក ជា សុខហៀង ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល បានសម្រេចចេញដីកាឃុំខ្លួនថៅកែការ៉ាស់សាំង៣នាក់ ដាក់ពន្ធនាគារបណ្តោះអាសន្នពីបទ «ក្លែងបន្លំគុណភាព និង បរិមាណប្រេង បទប្រកបសកម្មភាពពាណិជ្ជកម្មមិនស្របច្បាប់ បទឆបោកនិងបំផ្លិចបំផ្លាញ ឬ គៃបំបាត់វត្ថុដែលមានបិទស្លាកបោះត្រា» ពាក់ព័ន្ធការរកស៊ីទុច្ចរិតលក់ប្រេងសាំងមិនគ្រប់លីត្រជូនអតិថិជន តាមមាត្រា៣៧៧ មាត្រា៣៧៨ មាត្រា៥៣៥ និង មាត្រា៥៣៦ នៃក្រមព្រហ្មទណ្ឌនិងមាត្រា៤០ , ៤១ , ៤៨ នៃច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់ និង មាត្រា៤០នៃច្បាប់ស្ដីពីវិធានពាណិជ្ជកម្មនិងបញ្ជីពាណិជ្ជកម្ម ។

គួរជម្រាបដែលថា ថៅកែការ៉ាស់សាំង៣នាក់ ត្រូវបានសមត្ថកិច្ចចាប់វាយខ្នោះ ករណីលក់សាំងមិនគ្រប់លីត្រជូនប្រជាពលរដ្ឋ ហើយថែមទាំងគៃបំបាត់វត្ថុតាងទៀត។ ហេតុការណ៌ឃាត់ខ្លួននេះបានធ្វើឡើងនៅរសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១នេះ ស្ថិតនៅភូមិព្រែកខ្សេវ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ដែលថៅកែការ៉ាស់ទាំង៣នោះមានឈ្មោះ ទី១ ហ៊ុយ សុខហ៊ាង , ឈ្មោះ មួយ វ៉ាន់ ឌឿន និង ឈ្មោះ ថូ សុផាត ។

ដោយមានការដឹកនាំសម្របសម្រួលនិតិវិធីពី លោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្តាល កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ បានចុះទៅត្រួតពិនិត្យនៅចំណុចស្ថានីយ៍ប្រេងឥន្ទនៈតេលាដេប៉ូ ចាន់ធឿន និង ស្ថានីយ៍ប្រេងឥន្ទនៈតេលាដេប៉ូ ម៉ាក់ ម៉ីម៉ី ដែលស្ថិតនៅភូមិព្រែកខ្សេវ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ហើយក៏បានពិនិត្យឃើញថា មានករណីមិនប្រក្រតីមួយចំនួន ហើយសមត្ថកិច្ចក៏សម្រេចធ្វើការឃាត់ខ្លួនម្ចាស់ទីតាំង ដើម្បីចាត់ការតាមផ្លូវច្បាប់។

ប្រភពព័ត៌មានដដែលបានបន្តថា ដេប៉ូ ម៉ាក់ ម៉ីម៉ី ប្រេងសាំងធម្មតា ខ្វះ៧លីត្រ ក្នុង១០០លីត្រ ។ ប្រេងសាំស៊ុបពែរ ខ្វះ៨,៨លីត្រ ក្នុង១០០លីត្រ​និង ប្រេងម៉ាស៊ូត ខ្វះ៥,០៥លីត្រ ក្នុង១០០លីត្រ ។

ចំណែកដេប៉ូ ចាន់ ធឿន រកឃើញ ប្រេងសាំងធម្មតា ខ្វះ៥,៣លីត្រ ក្នុង១០០លីត្រ ។ ប្រេងសាំងស៊ុបពែរ ខ្វះ៥,៨លីត្រ ក្នុង១០០លីត្រ និង ប្រេងម៉ាស៊ូត ខ្វះ៦,១៥លីត្រ ក្នុង១០០លីត្រ ទើបសមត្ថកិច្ចបានធ្វើការបិទ សៀល ទៅលើដៃបូមប្រេងឥន្ទនៈ និងផ្អាកជាបណ្តោះអាសន្ន នូវអាជីវកម្មរបស់ដេប៉ូ ប្រេងឥន្ទនៈទាំង២នេះ។

លុះដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ ឈ្មោះ ហ៊ុង សុខហ៊ាង បានមកដល់ចំណុចស្ថានីយ៍ប្រេងឥន្ទនៈតេលាដេប៉ូ ចាន់ ធឿន របស់ខ្លួន ហើយក៏បានយកកន្ត្រៃមកធ្វើការកាត់ផ្តាច់ខ្សែលួស ឬ សៀលដើម្បីធ្វើការបើក លក់អាជីវកម្មរបស់គាត់ជាធម្មតាវិញ។ ចំណែកឈ្មោះ ថូ សុផាត នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ បានយកកន្ត្រៃមកកាត់ខ្សែលួស ឬ សៀលដែលសមត្ថកិច្ចបានបិទនោះ ដើម្បីបើក លក់អាជីវកម្មជាធម្មតាវិញដែរ ៕

https://blogger.googleusercontent.com/img/a/AVvXsEgowNar4C2wFlU12BteCUMXhkJU2y2eDGz74ydtoB-6_eO19Qkj4tIVtlIg9BaVMYyefN1nShG17qSRLG5oFlfBkjexWNO5DN54_sSg52UyCDSPl7YhTcgPO1CkkYzfe1HWIyFRNZBG6-E_oeIKOVrGCrJUE-QmcvQhyfq-nRDxMo3rHBswTaQqFDA2=s1280https://blogger.googleusercontent.com/img/a/AVvXsEhnz_goLovT2ST6zPioLb072hQR17QBz6FbSvy4ucf1rxNfHLo-bQpb9l_8tZzc9dMJF1ILcOEGjgzI_lSl-P9DfsOaMo3pCciA7Bfw6UuiYZDezIh8YtYGKtmGnWt8XIl_BiJ3U6XdqD1t-eM8tVQRC91g79LkiGAYm_b6uLfFC1j9wHsId78CEqMB=s1280

https://blogger.googleusercontent.com/img/a/AVvXsEgMwBXHDylijq71FSGVv2n4GTACFlk1rHXLCL6YdCe270GPDqLtHIGX52UcXpCLIvKc-9o42QG2a-YSF8uYRIwE-eQKQOBkeTcxna6PAzOA00xerC11hqTIWHSVZy4rwKq2CclLJoVDd82Ay6JnF1tPApJfCEdr1lHq7oY0sYVh85agF0DgVkqoXSD3=s1280

https://blogger.googleusercontent.com/img/a/AVvXsEjClqHlIv4h0ikZMHLH30b8le-R09X_vevw6FNfDMfumDn04eQFXPcT_7HIdLDgVNfYktVo0WaqwyheRdB1oNLsBKnsSV9MuV2RL7txKAA7LhW5tai62TOiq__W6MgyOyShGNqF-JcjJxf4Vc8Uf_Ptisd6cbKlCx2BS6Szgblu8IqSAHKZAIc45hOf=s1280https://blogger.googleusercontent.com/img/a/AVvXsEjqUUdUijwsWK0YtVj3TjciFsf222XGOQEd39hNnyO39_xFIlWQJiSj5fySsk6mgdBzGu3kaw3ATCJ5vF_mhQUMvWW9EHpRyd1lDAHvfct9tcuZQH3x8YUeD1jSjkpn-NUuFZEXd84Nrpzs7nbON-VvLNuiEBolx4GiymMcTCFMxqeezm1PWjdSd9EA=s1280