កសិករខេត្តក្រចេះម្នាក់គ្រោងបង្កើតផ្ទះសំណាញ់ឲ្យបានជាង២០រោងបន្ថែមទៀត ដើម្បីបង្កើនការដាំបន្លែផ្គត់ផ្គង់ទីផ្សារ ខណៈដែលបន្លែដាំដុះក្នុងផ្ទះសំណាញ់ មានអតិថិជនគាំទ្រច្រើន ព្រោះវាជាបន្លែសុវត្ថិភាព មានរសជាតិឆ្ងាញ់ មិនប៉ះពាល់ដល់សុខភាព អ្នកបរិភោគ។

ទទួលបានព័ត៌មានថ្មីៗទាន់ហេតុការណ៍រាល់ថ្ងៃ សូមចូលទៅកាន់ Channel Telegram KBN News

លោក ហូ ប្រុស រស់នៅ ភូមិផ្សោតក្រោម ឃុំផ្សោត ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ បានប្រាប់វិទ្យុជាតិកម្ពុជាឲ្យដឹងថា បន្លែក្នុងផ្ទះសំណាញ់ របស់លោកមាន៦ប្រភេទគឺ៖១.ខាត់ណាផ្កា, ២.ខាត់ណាដើម, ៣.ស្ពៃក្តោប,៤.ម្ទេសហាវ៉ៃ ,៥.ប៉េងប៉ោះឈើរី និង ៦.ប៉េងប៉ោះម៉ុងឌីយ៉ាល់ សុទ្ធតែជាបន្លែដែលមានការគាំទ្រពីអតិថិជនព្រោះបន្លែដែលដាំដុះក្នុងរោងសំណាញ់ដាំតាមធម្មជាតិមានរសជាតិឆ្ងាញ់ ពិសេសក្លាយជា បន្លែសុវត្ថិភាពដែលជួយទ្រទ្រង់សុខភាពអ្នកពិសា។ លោកបន្តថា បន្លែក្នុងរោងសំណាញ់របស់លោកមានចំនួន៣រោង ដោយក្នុង១រោង ទំហំ៣២០ម៉ែតក្រឡា ដែលអាចទទួលបានទិន្នផល៣០០គីឡូក្រាម ទៅ៤០០គីឡូក្រាម តាមការបញ្ជាទិញរបស់ក្រុមហ៊ុន ដែលបានចុះ កិច្ចសន្យា ដើម្បីផ្គត់ផ្គង់ក្នុងទីផ្សារនៅខេត្តខ្លះ និងនាំចេញទៅភ្នំពេញខ្លះ។ លោកបន្តទៀតថា បន្ទាប់ពីទទួលបានជោគជ័យ លោកគ្រោង ពង្រីកផ្ទៃដីដាំដុះបន្លែបន្ថែមឲ្យបានជាងចំនួន២០រោង ដើម្បីបង្កើនសេដ្ឋកិច្ចគ្រួសារ ពិសេសបំពេញទៅតាមតម្រូវការរបស់ក្រុមហ៊ុន និងផ្សារទំនើបនានា ដែលបានចុះកុងត្រាទទួលទិញបន្លែពីចម្ការរបស់លោក។គំនិតច្នៃប្រឌិត! កសិករខ្មែរដាំបន្លែក្នុងផ្ទះសំណាញ់  រកបានចំណូលខ្ពស់ជាងដាំតាមធម្មតា – Popular Magazine

 «នៅក្នុងហ្នឹងយើងមានដី២ហិកតាដែលយើងជាសហគមន៍យើងគ្រោងធ្វើផ្ទះសំណាញ់ឲ្យច្រើនដល់ទៅ ២០ទៅ៣០ អីចឹងហើយ សម្រាប់ខ្ញុំគិតថាដំណាំដែលយើងដាំបានជោគជ័យ ហើយតម្លៃខ្ពស់ហើយយើងមិនគិតថាដាំដំណាំអីផ្សេងទៀតទេ»។

លោកបញ្ជាក់ថា ទោះបីស្ថិតនៅក្នុងរដូវវស្សាក៏ដោយ ក៏លោកមិនបារម្ភឡើយពីការដាំដុះ ព្រោះផ្ទះសំណាញ់នេះមានដំបូលបិទជិត ការពារទឹកភ្លៀងមិនឲ្យប៉ះពាល់ដល់ដាំណាំ ការពារសត្វល្អិតចង្រៃ ចំណាយជីតិច ទទួលបានទិន្នផលខ្ពស់ ៕

ប្រភព: ក្រសួងព័ត៌មាន