ខេត្តកណ្តាល៖ បុរសម្នាក់ត្រូវកម្លាំងសមត្ថកិច្ចធ្វើការចាប់ខ្លួន កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ១៣ និង២០នាទី ចំណុចកើតហេតុភូមិសៀមរាប ឃុំសៀមរាប ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ក្រោយពីធ្វើសកម្មភាពបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដៃ។
ជនសង្ស័យឈ្មោះ ខឿន សៅម្នី ហៅប្រុស ភេទ ប្រុស អាយុ ៣៥ឆ្នាំ មានទីលំនៅ ភូមិ សៀមរាប ឃុំ សៀមរាប ស្រុក កណ្តាលស្ទឹង ខេត្តកណ្ដាល មុខរបរ មិនពិតប្រាកដ ។ ចំណែក ជនរងគ្រោះឈ្មោះ វ៉ាត ធារ៉ា ភេទ ស្រី អាយុ ៤១ ឆ្នាំ មានទីលំនៅភូមិ សៀមរាប ឃុំ សៀមរាប ស្រុក កណ្តាលស្ទឹង ខេត្តកណ្តាល មុខរបរ កម្មកររោងចក្រ ។https://blogger.googleusercontent.com/img/a/AVvXsEjkRT3YFU34kOOvD5B-oCW3q1YnK73haRmP-Vt2WDimen7mhIEvV7FMuLub7A9SLg2YhcmEcyRcYzpzaOsYAJZkv87Iy6RNTk1iokHQCWvLzQhriq3J6GmN25LurdwlYWDYysgDzhi0x7bzgTFotEzSM_gh2y-ruyh33CGDfxsIvIPDHH7MGayCEcIv=s600
សមត្ថកិច្ច បានឲ្យដឹងថា កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ០៧ និង០០នាទី ជនរងគ្រោះបានទៅធ្វេីការ នៅរោងចក្រស្បែកជើង បាត់ដោយឡែកប្តីរបស់ខ្លូននៅផ្ទះតែម្នាក់ឯង រហូតដល់ម៉ោងកើតតជនសង្ស័យបានកាន់ដំបងឬស្សី មិនដឹងចេញមកពីណាទេ ស្រាប់តែដើរចូលមកក្នុងដីឡូត៍របស់ជនរងគ្រោះហើយបានវាយកញ្ចក់ផ្ទះរបស់ខ្លូនជនរងគ្រោះបែកអស់មួយផ្ទាំង និង វាយឆ្នាំងដាំទឹកក្រពឹតអស់ចំនួន ០១ ពេលនោះប្តីរបស់ជនរងគ្រោះបានតេទូរស័ព្ទប្រាប់ជនរងគ្រោះថា”អាប្រុសវាយកញ្ចក់ទ្វារផ្ទះ និង ឆ្នាំងដាំទឹកក្រពឹតអស់ហើយ”លឺដូចនោះជនរងគ្រោះបានតេទូរស័ព្ទប្តឹងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្នបាលឃុំសៀមរាប ជួយអន្តរាគមន៍ ។
សមត្ថកិច្ច បញ្ជាក់ថា ពេលសមត្ថកិច្ចទៅដល់កន្លែងកើតហេតុ បានឃើញទ្វារផ្ទះរបស់ខ្លួនបែកពិតប្រាកដមែន ខូចខាងទ្រព្យសម្បត្តិដូចខាងលើមែន ទើបសមត្ថកិច្ចចាប់ខ្លួនជនសង្ស័យបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកណ្តាលស្ទឹង ដើម្បីកសាងសំនុំរឿងតាមនីតិវិធីច្បាប់។