មនុស្សមួយចំនួនហាក់ពុំបានចាប់អារម្មណ៍ដល់តិចតួចនោះឡើយ ទៅលើដំណើរធម្មជាតិមួយចំនួនដែលកំពុងតែបន្តកើតមានជារៀងរាល់ថ្ងៃ ខណៈអ្នកខ្លះគិតថាវាគឺជារឿងធម្មតាមួយទៅវិញ។ តួយ៉ាងដូចជាដំណើរការនៃការជម្រុះស្លឹករបស់ដើមឈើ ឬរុក្ខជាតិដែលមានស្លឹកទាំងឡាយ ដែលស្លឹកចាស់ទាំងអស់ពុំអាចបន្តជាប់នៅនឹងមែករបស់វាជានិច្ចនិរន្តន៍នោះទេ ហើយវាក៏នឹងជ្រុះធ្លាក់រសាត់អណ្តែតតាមខ្យល់ នៅកាលវេលាកំណត់ណាមួយ។Wallpaper Autumn, Trees, Park, Fall, Foliage, Park, Autumn, Colors, Trees,  Falling leaves, Leaves images for desktop, section природа - downloadស្លឹកចាស់នៃដើមឈើបានជ្រុះចេញពីមែកទៅយ៉ាងណាក្ដី ប៉ុន្តែដល់ពេលវេលាល្អក៏ដូចជាពេលវេលាអំណោយផលណាមួយពន្លកនៃស្លឹកឈើថ្មីនឹងដុះឡើងជាមួយនឹងពណ៌បៃតងស្រស់ខ្ចីបង្ហាញសម្រស់ម្ដងទៀតហើយស្លឹកឈើថ្មីនេះនឹងបន្តធ្វើរស្មីសំយោគដល់ដើមរបស់វាឲ្យរីកលូតលាស់ល្អត្រកាលជំនួសស្លឹកឈើដែលចាស់ធ្លាក់ទៅបាត់នោះ ហើយមិនយូរប៉ុន្មានវដ្ដជីវិតនៃស្លឹកឈើក៏គង់បន្តផ្លាស់វេនគ្នាជាបន្តបន្ទាប់រហូតដល់ថ្ងៃអវសាននៃដើមឈើមួយ។

ជីវិតរបស់មនុស្សក៏ពុំខុសអ្វីពីដើមឈើ និងស្លឹករបស់វានោះដែរ នៅវេលាដែលអ្នកមានសេចក្ដីទុក្ខសោកសង្រេងជាមួយនឹងពេលវេលាអតីតកាលដែលធ្លាប់ធ្វើឲ្យរូបអ្នកតានតឹង អស់សង្ឃឹម ឬបរាជ័យ សូមអ្នកឈប់គិតហើយបោះចោលឲ្យរឿងទាំងនោះធ្លាក់ទៅតាមខ្យល់ដោយងាកមកចាប់អារម្មណ៍ជាមួយនឹងរឿងល្អៗសារជាថ្មី ជាពិសេសត្រូវបណ្តុះក្ដីសង្ឃឹមថ្មីឡើងវិញ រស់នៅក្នុងបច្ចុប្បន្នភាពដ៏ត្រកាលនិងក្សេមក្សាន្ត។ ការដែលអ្នកហ៊ានទម្លាក់ចោលនូវរឿងហ្មងសៅពីអតីតកាល រឿងចាស់ដែលនាំឲ្យខ្លួនមានមន្ទិល មានភាពឈឺចាប់នោះមានន័យថាអ្នកជាមនុស្សដែលយល់ព្រមទទួលស្គាល់ពីដំណើរធម្មជាតិនៃជីវិតផងដែរ។HD wallpaper: autumn, fall, foliage, path, rustic, sunlight | Wallpaper  Flare តាមពិតទៅមនុស្សយើងគ្រប់គ្នាគួរតែចេះរៀនសង្កេតមើលដើមឈើ និងខ្លួនឯង ព្រោះនៅពេលមួយអ្នកនឹងភ្ញាក់ផ្អើលចំពោះដំណើរការប្រកបដោយភាពសុខដុមរមនានៃដើមឈើ ក៏ដូចជារុក្ខជាតិដែលនៅជុំវិញខ្លួនរបស់យើង។ តើអ្នកធ្លាប់ឃើញដើមឈើ ឬុក្ខជាតិទាំងនោះមានជម្លោះ កាប់ចាក់គ្នាដែរទេ? ពួកគេមិនឈ្លោះប្រកែកជាមួយនឹងលំហូរនៃរបៀបរស់នៅរបស់ពួកគេទេ ជាពិសេសពួកគេមិនប្រឆាំងនឹងការផ្លាស់ប្តូរទៅតាមរដូវកាលទេ ពួកគេក៏មិនឈ្លោះប្រកែកគ្នាជាមួយការផ្លាស់ប្តូរទិសដៅខ្យល់ ពួកគេមិនយំទួញសោកនៅពេលរដូវស្លឹកឈើជ្រុះមកដល់ ខណៈផ្ទុយទៅវិញដើមឈើទាំងអស់ គឺនៅតែមានវត្តមាននិងអនុញ្ញាតឱ្យរដូវកាលទាំងឡាយកើតឡើងម្ដងហើយៗម្ដងទៀតចំពោះវា។ ចុះមនុស្សវិញ?Connecticut Fall Foliage Driving Toursពិតណាស់ មនុស្សត្រូវចេះរៀនសូត្រពីដើមឈើ ត្រូវចេះរៀនពីសិល្បៈនៃការចុះចាញ់ រៀនលះបង់គំនិតអាត្មានិយម គំនិតចាស់គំរិលដែលធ្លាប់ធ្វើឲ្យប៉ះពាល់ទៅដល់អ្នកដទៃនិងខ្លួនឯង ដោយងាកមកចាប់អារម្មណ៍ជាមួយនឹងការផ្លាស់ប្ដូរថ្មី ចេះបន្ទន់បន្ទាបខ្លួន និងមានភាពរឹងមាំ ទោះបីជាមានឧបសគ្គ មានបរាជ័យកើតឡើងម្ដងហើយម្ដងទៀត ព្រោះយ៉ាងណាមិញវានឹងផ្តល់ឲ្យអ្នកនូវបទពិសោធន៍ដ៏មានន័យមួយសម្រាប់ជីវិតផងដែរ ព្រោះតើអ្នកដឹងទេថាបទពិសោធន៍នឹងធ្វើឲ្យខ្លួនអ្នកមានភាពរឹងមាំជាលំដាប់។
ធ្វើជាមនុស្សអ្នកគួររៀនឈប់គិតនិង ទម្លាក់ចោលនូវរឿងរ៉ាវមួយចំនួនដូចជា ការដែលនិយាយថាខ្លួនតែងតែគ្មានតម្លៃ ឬអ្នកមិនអាចធ្វើបាន ឬមនុស្សដទៃទៀតមិនចូលចិត្តអ្នកទេ ឬក៏អ្នកមិនទាន់ល្អគ្រប់គ្រាន់ មិនល្អឥតខ្ចោះអ្វីជាដើម ដែលទាំងនេះនឹងធ្វើឲ្យជីវិតជួបតែទុក្ខហ្មងសៅជាប់ប្រចាំកាយ។ ចូរអ្នកធ្វើខ្លួនឲ្យដូចនឹងដើមឈើ ជម្រុះរឿងមិនល្អចេញពីជីវិតចោល នោះរឿងល្អរមែងកើតមានឡើងជាដរាប៕ អត្ថបទ ៖ ប៊ុត សុខឡៃ