រាជធានីភ្នំពេញ ៖ ប្អូនថ្លៃស្រីម្នាក់របស់តារាពហុជំនាញអ្នកនាង ខាត់ សុឃីម បានទទួលមរណភាពទាំងវ័យក្មេង ដោយសារជំងឺកូវីដ១៩ កាលពីយប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១។https://blogger.googleusercontent.com/img/a/AVvXsEhEJO2_XfViVHhKTUdHZ6G9Aff_YfPv0h6gjyGUSTNCAYXIKaffKE-0X8nx5GC5xeMP-HbMRvv7wd9lDzMD7PbqLXd0TxJb4fuGdJg9NEZrvi_ExdYl57_T_BOwkgtPk0sc2Veu9OlsRcl8RC9KCAcGcYM7cH_-2TPRZ4OOTmGZvlG1_PiPR9Gp5ZCz=s1103
អ្នកនាង ខាត់ សុឃីម បានឲ្យដឹងថា ប្អូនថ្លៃរបស់នាងដែលទទួលមរណភាពនេះ មានឈ្មោះ លឹម ស្រីណែត អាយុ២៩ឆ្នាំ គឺជាប្អនថ្លៃស្រីទី៦ ដោយបានធ្វើតេស្តរកឃើញជំងឺកូវីដ១៩ តាំងពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២១ ប៉ុន្ថែចាប់ផ្តើមមានអាការៈសង្ស័យតាំងពីថ្ងៃទី២៨ ខែតុលា មកម្ល៉េះ ប៉ុន្តែគាត់មិនព្រមទៅធ្វើតេស្ត ដោយគាត់ខ្លាចប្រដាប់ធ្វើតេស្តនេះ លុះអាការជំងឺធ្វើទុក្ខធ្ងន់រហូតថប់ដង្ហើម ទើបទៅរកពេទ្យ ហើយធ្វើតេស្តរកឃើញកូវីដតែម្តង។https://blogger.googleusercontent.com/img/a/AVvXsEhvzfAYJ30JL9fBhJSKDw-CN4jMhsZ-DLXTYrCdjB8iQKBfarA3cPz1MtpsTAYWFz2RWtVBLEUHalT8gh-P7ZTlONMkD8SBwBC_pejeRhXDfZEN1pFZ7H9WjanxFUbL4V1XHTDcyeMXbfh2ZvsBYwGdkcjZPTYxqIX9OqtwdMWaG0z9ljh6pJ3zb1s1=s960
អ្នកនាង ខាត់ សុឃីម បញ្ជាក់ថា បន្ទាប់ពីមានករណីឆ្លងកូវីដមកលើប្អូនថ្លៃ ក្រុមគ្រួសារទាំងអស់របស់នាងបាននាំគ្នាទៅធ្វើតេស្ត ដោយមួយសប្តាហ៍នេះធ្វើតេស្ត៣ដង ហើយជាលទ្ធផល គឺអវិជ្ជមាន៕