រាជធានីភ្នំពេញ៖ កាលពីពេលម្សិលមិញនេះមានបុរសម្នាក់ បានចេញអះអាងបង្ហាញពីការពិតជាក់ស្ដែងក្នុងករណីមានគេហទំព័រសារព័ត៌មានមួយបានចុះផ្សាយថា លោកហើយនឹងអ្នកនាង ដេត ម៉ាលីណា ដែលត្រូវជាអតីតភរិយាលោក ឌួង ឆាយ បានសហាយស្មន់គ្នា ដោយលោកនឹងអ្នកនាង ដេត ម៉ាលីណា គ្រាន់តែចេញក្រៅញ៉ាំបាយជាមួយមិត្តភក្ដិផ្សេងទៀតតែប៉ុណ្ណោះ ដែលរឿងនេះបានអូសបន្លាយប្រទាក់ក្រឡាគ្នាក្នុងករណីអ្នកនាង ដេត ម៉ាលីណា ជួបគ្រោះថ្នាក់ចរាចរណ៌ ហើយសារព័ត៌មានបានសរសេរចោទទាំងស្រុងទៅលើអ្នកនាង ដេត ម៉ាលីណា ។

ជាក់ស្ដែងបើយោងតាមការបង្ហោះរបស់លោកផ្ទាល់នៅលើគណនីហ្វេសប៊ុកឈ្មោះ Samka Kit បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖«ចង់លេងខ្ញុំគួរចេញមកលេងទល់មុខគ្នា។ គ្រាន់តែបាយជុំគ្នាក៏អាចថាជាសាហាយបានដែរឬ? គាត់ជាមិត្តខ្ញុំជាង១០ឆ្នាំហេីយ ហេីយទៅបាយជុំគ្នាក៏មិនមែនតែ២នាក់ទេគឺមានគ្នាច្រេីនសប្បាយលក្ខណៈមិត្តភាពសូម្បីតែអង្គុយក៏មិនដែលជាប់កៅអីគ្នាដែរ។ អ្នកបង្កេីតរឿងនេះឡេីងគេដឹងច្បាស់ណាស់ថាខ្ញុំជាមិត្តនិងនាងតែគេចោទបែបនេះដេីម្បីបង្ខូចកេរ្ត៍ឈ្មោះខាងស្រី។ សាកគិតមេីលរឿងគ្រោះថ្នាក់ចរាចរណ៍សោះហេតុអីទាញដល់រឿងចោទជាសាហាយដេីម្បីបំបាក់មុខខាងស្រីអោយកាន់តែខ្លាំងដូច្នេះតេីអ្នកណាជាអ្នកនៅពីក្រោយរឿងនេះបងប្អូនយល់ហេីយ។ បេីបេីកឡានដេញបុកគ្នាមែនគួរតែបញ្ចេញកាមេរ៉ាមកព្រោះតាមផ្លូវមានកាមេរ៉ាច្រេីនណាស់លាក់មិនជិតទេ។ កុំយករឿងមិនពិតយកមកប្រឌិតដេីម្បីវាយប្រហាក្រោយខ្នងចឹងថោកទាបណាស់។ ការចោទប្រកាន់ទាំងនោះមានភ័ស្តតាងអ្វីខ្លះ? ឈប់សាងបាបទៅសំលាញ់ព្រោះខ្ញុំឃេីញថាបាបទាំងនោះបានតបស្នងឯងវិញច្រេីនណាស់ហេីយ សង្ស័យអ្វីមកសួរនាំបានកុំធ្វេីរឿងថោកទាបប្រឌិតឥតការពិតដូច្នេះគេហៅថាកំសាក។ បេីចង់សួរនាំតេមកឆ្លេីយភ្លាមព្រោះយេីងក៏ជាមិត្តនឹងគ្នាដែរតែប្រហែលសំលាញ់លេងស្គាល់ខ្ញុំហេីយទេដឹងព្រោះសំលាញ់ឡេីងធំពេកភ្លេចអ្នកតូចតាចដូចខ្ញុំទេីបមិនសួរនាំ។ ហេីយសូមផ្តាំទៅអស់លោកសារពត៍មានមួយចំនួនតូចខ្លះផងថាបេីច្បាស់ចាំផ្សាយកុំព្រាវៗព្រោះអស់លោកនឹងប្រឈមនឹងច្បាប់។ មុនទទួលលុយសំនូកគេគួរគិតដល់ហានិភ័យផង។ រៀនដល់កំរិតណាដែរបានលោកមានសិទ្ធយករូបខ្ញុំយកទៅបង្ហោះបែបនេះ? មានការអនុញ្ញាតពីសមីខ្លួនទេ? ឯកឧត្តមរដ្ធមន្រ្តីគួរពិនិតមេីលវិជ្ជាជីវៈកូនចៅផងទានកុំអោយខូចឈ្មោះដល់ស្ថាប័នជាតិព្រោះខ្ញុំក៏ជាអ្នកគោរពស្រលាញ់ថ្នាក់ដឹកនាំជាតិយេីងរាល់ថ្ងៃដែរមេត្តាទានជ្រាបដោយក្តីគោរព»។

https://blogger.googleusercontent.com/img/a/AVvXsEi30z0krLga5pknWoiTD3YkutT9N0kUKoT6LHIVL1kalNb2yY6b_VCcOVg6-tN_jC0qsJB3pWpM3vuTnp6UWOc7wtsmayttKBzBDkB1gy6bRFpJkfji-q58YDxq5gha14CKjMxbrsfiyY9FqwNJ2twzrCUQ3aXB-ZzrqV_q65oraaqO4R6cnCmVcRLI=s757

ជាមួយគ្នានេះដែរក្រោយពីបុរសសង្ហាខាងលើបានបង្ហោះសារបែបនេះហើយកាលពី១០ម៉ោងមុន អ្នកនាង ដេត ម៉ាលីណា ក៏បានបង្ហោះសំណេរលើហ្វេសប៊ុករបស់នាងថា «ការពិតមាននាងខ្ញុំ និងបញ្ចេញភស្តុតាងអ្នក ដែលបានចោទនិងគំរាមខ្ញុំថា និងធ្វើអោយបងប្អូនទាំងអស់គ្នា មានការយល់ច្រលំមកលើរូបខ្ញុំមនុស្សប្រុសម្នាក់នេះ ពិតជាថោកទាបខ្លាំងណាស់ ដែលហ៊ានបំភាន់ការពិតមកលើរូបនាងខ្ញុំ និងមិត្តភក្ត័របស់ខ្ញុំថា ជាសាហាយស្មន់នឹងគ្នា ទាំងដែលពួកខ្ញុំ មិនបានមានទំនាក់ទំនងអ្វីលើសពីមិត្តភក្តិទាល់តែសោះ ហើយសារព័ត៌មានខ្លះ ដែលចុះបង្ខូចឈ្មោះខ្ញុំទាំងអស់ បើនៅបន្តចុះព័ត៌មានមិនពិតខ្ញុំ នឹងដាក់ពាក្យបណ្តឹង មានតែមនុស្សថោកទាបទេ ដែលធ្វើទង្វើបែបនេះ ខ្ញុំនិងបញ្ចេញភស្តុតាង នៅថ្ងៃស្អែកមនុស្សប្រុសម្នាក់នេះ ពិតជាថោកទាបលើសការគិត តើពេលណា ទើបឈប់តាមចងកម្មពារខ្ញុំបន្តទៀត ផ្តាំទៅមនុស្សប្រុស ដែលថោកទាបម្នាក់»។

គួររំលឹកដែលថា អតីតប្រពន្ធ អតីតឧកញ៉ាឌួង ឆាយ បើករថយន្តរ៉ូលរ៉យ កណ្តាលអធ្រាត្រ បុករបាំងថ្មពុះចែកទ្រូងផ្លូវ បណ្តាលឲ្យខូចខាតរថយន្តផ្នែកខាងមុខយ៉ាងដំណំ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង២និង២០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ ៕

https://blogger.googleusercontent.com/img/a/AVvXsEgr1K5fBJs04nLD8TwwbLv26RT1rVEcz4WGii1AwhCwuG_p8zNgDPA-m-wGRP1MF-5B3IJCvh7fmdBLGe_WJGtZUYlNXZeCHhf7GlYaMRB89gS_XZHj3T3yltDFxWUMtutuZaiu9tyDx4iGZKnuXxWeIwvn5RKJbVm0aYKRrQr-yVTxZv06rxIG_u8E=s859