ថ្មីៗនេះ ក្រុមអ្នកមានបុណ្យ Barcelona បានឈានដល់កិច្ចព្រមព្រៀងបន្តកុងត្រាខ្សែបម្រើវ័យក្មេង Pedri រហូតដល់ឆ្នាំ ២០២៦ ជាបន្តទៀត ក្នុងតម្លៃទិញផ្តាច់កុងត្រារហូតដល់១ពាន់លានយូរ៉ូ (ប្រមាណជា ១,១៥០,០០០,០០០ ដុល្លារ)។May be a closeup of 1 person and text that says 'FCB'

កាលពីរដូវកាលមុន កីឡាករវ័យ ១៧ឆ្នាំនេះ បានបង្ហាញខ្លួន៧២ប្រកួតជាប់គ្នាអោយ Barcelona និងក្រុមជម្រើសជាតិអេស៉្បាញ ដោយបានជួយអោយគោជល់អេស៉្បាញឡើងដល់វគ្គ៤ក្រុមចុងក្រោយព្រឹត្តិការណ៍ Euro ផងដែរ។Spotlight on Pedri as Spain take on Switzerland

គួរបញ្ជាក់ផងដែរថា តម្លៃខ្លួនទិញផ្តាច់កុងត្រាដ៏ថ្លៃនេះ បានធ្វើអោយ Pedri ក្លាយជាកីឡាករដែលមានតម្លៃខ្លួនទិញផ្តាច់កុងត្រាជាងគេក្នុងប្រវត្តិសាស្រ្តក្លឹប Barcelona៕

ប្រភព: Fabrizio Romano