រាជធានីភ្នំពេញ ៖ គិតត្រឹមថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ មានកម្មករ-កម្មការិនីជិត៧ម៉ឺននាក់ មកពីរោងចក្រចំនួន៤៣៤ បានស្ម័គ្រចិត្តធ្វើតេស្តរកវីរុសកូវីដ១៩ និង បន្ទាប់ពីពួកគេត្រឡប់មកពីស្រុកកំណើតវិញក្នុងឱកាសឈប់សម្រាកនៃពិធីបុណ្យភ្ជុំបិណ្ឌកាលពីសប្ដាហ៍មុន។ តាមរយៈលទ្ធផលតេស្តចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១២ ខែតុលា រកឃើញកម្មករនិយោជិត៣៧៥នាក់វិជ្ជមានវីរុសកូវីដ-១៩។https://blogger.googleusercontent.com/img/a/AVvXsEhJ8zt9IFqLCXfxSTWpiLROk8zW2HH0_PhhTa8c4GkFOTmxnsw4t8BXpwLR_jZkPjqMUA6nvVgNT6ImVYSH10LtOY6W8fXw_IkNDIDuZ69l_PnuB6sT2lCLFDeeZSWa5cSRhOY3uPzfi-FT8oq-1n9JwlOBat54QpJRZEF17TBLPLBOFCH1FzqWBtP6=s796លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានឲ្យដឹងថា ក្រោយរកឃើញកម្មករនិយោជិត៣៧៥ នាក់វិជ្ជមានវីរុសកូវីដ១៩ ភាគីពាក់ព័ន្ធបានរៀបចំកន្លែងស្នាក់នៅ និងព្យាបាលពួកគេទៅតាមស្ថានភាពជាក់ស្ដែង ខណៈដែលអ្នកវិជ្ជមានទាំង៣៧៥នាក់នេះ មិនមានអាការៈអ្វីធ្ងន់ធ្ងរគួរឲ្យបារម្ភនោះទេ។កម្មករនិយោជិត៣៧៥ដែលរកឃើញវិជ្ជមានវីរុសកូវីដ១៩នេះ ទាបជាង១ភាគរយប៉ុណ្ណោះ និងមិនបានបង្កជាក្ដីព្រួយបារម្ភធំប៉ះពាល់ដល់វិស័យកាត់ដេរនៅកម្ពុជាទេ បើធៀបកាលពីដើមឆ្នាំ ដែលកម្ពុជាប្រឈមនឹងបិទខ្ទប់ប្រទេសនោះ។
លោក ហេង សួរ បញ្ជាក់ថា ភាគរយទាបនេះបណ្ដាលមកពីល្បឿននៃការចាក់វ៉ាក់សាំងជូនកម្មករនិយោជិតនិងពលរដ្ឋទូទៅស្រោចស្រពស្ទើរតែបាន១០០ភាគរយទៅហើយ។ ម្យ៉ាងទៀតដោយសារកម្មករនិយោជិតខ្លួនឯងចូលរួមអនុវត្តបានល្អ ចំពោះវិធាការការពារនិងទប់ស្កាត់ការចម្លងវីរុសកូវីដ១៩ គឺ៣កុំ ៣ ការពារ ។