រាជធានីភ្នំពេញ ៖ គ្រប់យ៉ាងនៃជីវិតសុទ្ធតែមានការកំណត់ទៅតាមពេលវេលា មិនមានអ្វីដែលអាចស្ថិតស្ថេរឡើយ ហេតុនេះមានតែយល់ព្រមទទួលយកដោយដៃទាំងគូនូវអ្វីដែលជាការពិតនៃធម្មជាតិ និងរៀនតស៊ូដោយស្ងៀមស្ងាត់ចំពោះការលំបាកទាំងនោះ។

ពេលខ្លះនៅក្នុងជីវិតនេះយើងគួរតែរៀនឱនក្បាលដើម្បីមើលផ្លូវដែលយើងត្រូវដើរឱ្យបានច្បាស់។ រៀនអប់រំចិត្ត រៀនអត់ធន់ជាមួយនឹងបញ្ហាដែលខ្លួនកំពុងតែជួបដោះស្រាយទៅតាមដំណាក់កាល បើពេលខ្លះតានតឹងជ្រុលពេករហូតប៉ះពាល់ដល់ផ្លូវចិត្តពេកសូមដោះលែង។

រឿងមួយទៀតនោះអ្វីដែលអ្នកគួរធ្វើគឺត្រូវតែ បោះបង់សម្ពាធ ព្រោះភាពហត់នឿយឬមិនហត់នឿយនោះគឺវាអាស្រ័យលើចិត្តរបស់អ្នក។ បោះចោលការរងទុក្ខដែលគ្មានរសជាតិ គ្មានសុភមង្គល នោះវានឹងបំពេញចន្លោះខ្វះខាតហើយអាចធ្វើឲ្យអ្នករីករាយឡើងវិញ។

ជាមួយគ្នានេះផងដែរការបោះបង់ភាពខ្ជិលច្រអូសក៏ជារឿងមួយដែលអ្នកគួរតែធ្វើដែរ ប្រសិនបើអ្នកតាំងចិត្តផ្លាស់ប្តូរជោគវាសនារបស់អ្នក អ្នកនឹងអាចទទួលបានសេចក្តីអំណរថ្មីនៅក្នុងចិត្តរបស់អ្នក។ រៀនទទួលយកការពិតរៀនធ្វើតាមធម្មជាតិរៀនតស៊ូដោយស្ងប់ស្ងៀមចំពោះការលំបាកទាំងអស់។ រៀនមើលជីវិតក្នុងផ្លូវវិជ្ជមានរៀនមើលអ្វីដែលល្អនៅក្នុងអ្វីគ្រប់យ៉ាងនៅក្នុងជីវិត។

អ្នកក៏ត្រូវតែបោះបង់ការអាក់អន់ចិត្ត ព្រោះការអាក់អន់ចិត្តគ្រាន់តែធ្វើឱ្យយើងអស់កម្លាំង។ ដូច្នេះរាល់ការបរាជ័យគឺជាជំហានឆ្ពោះទៅរកភាពជោគជ័យ។ ការអាក់អន់ចិត្តនិងកំហឹងអាចគ្រាន់តែជាឧបសគ្គចំពោះភាពជោគជ័យប៉ុណ្ណោះ។ បោះបង់ការអាក់អន់ចិត្ត, ចិត្តស្ងប់ដើម្បីទទួលយកការជោគជ័យ។ ការអន់ចិត្តមិនអាចផ្លាស់ប្តូរស្ថានភាពបានទេប៉ុន្តែការបន្តធ្វើការអាចនាំមកនូវក្តីសង្ឃឹម។

លើសពីនេះអ្នកក៏គួរតែបោះបង់ចោលនូវការសង្ស័យ ព្រោះការសង្ស័យនៅក្នុងចិត្តអ្វីគ្រប់យ៉ាងពិបាកនឹងអាចទៅមុខណាស់។ បើអ្នកប្រើមនុស្សកុំសង្ស័យ! បើអ្នកសង្ស័យកុំប្រើមនុស្ស! កុំប្រើការសង្ស័យរបស់អ្នកដើម្បីវិនិច្ឆ័យអ្វីដែលអ្នកដទៃគិត។ កុំសង្ស័យអ្នកដទៃដោយគ្មានមូលដ្ឋានបើមិនដូច្នេះទេវានឹងប៉ះពាល់ដល់មិត្តភាពយូរអង្វែង៕ អត្ថបទ ៖ ប៊ុត បឋវី