ខេត្តកណ្តាល៖ មន្ត្រីគណៈកម្មាធិការចម្រុះ មានកាំកុងត្រូលប្រចាំខេត្ដកណ្តាល និងការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដោយមានការដឹកនាំសម្របសម្រួលនិតិវិធីពីព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្តាល បានចុះទៅត្រួតពិនិត្យនៅចំណុចស្ថានីយ៍ប្រេងឥន្ទនៈតេលាដេប៉ូ ចាន់ធឿន និងស្ថានីយ៍ប្រេងឥន្ទនៈតេលាដេប៉ូ ម៉ាក់ ម៉ីម៉ី ដែលស្ថិតនៅភូមិព្រែកខ្សេវ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ឃើញថា មានមិនប្រក្រតីមួយចំនួន គឺលក់សាំងមិនគ្រប់លីត្រ ទើបសមត្ថកិច្ចធ្វើការខ្លួនម្ចាស់ទីតាំងខាងលើ ចំនួន៣នាក់ កសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមផ្លូវច្បាប់ កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ ។
ជនសង្ស័យទី១-ឈ្មោះ ហ៊ុយ សុខហ៊ាង ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ ភូមិព្រែកខ្សេវ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ ទី២-ឈ្មោះ នុត វាន់ឌឿន ភេទប្រុស អាយុ៤៦ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ ភូមិកោះគរ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ ទី៣-ឈ្មោះ ថូ សុផាត ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ ភូមិព្រែកខ្សេវ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។https://blogger.googleusercontent.com/img/a/AVvXsEgTgQOt6mqu8Ly2czzx8RSTj96bVD-uQi8BXX5pq2QgsmtRTm2nj5jTN0RcA9md6yjVoJa2Z19kcgZeR53vtnng-ikUpK-eHq7WcVoSjq-L0qnH9oWuPyEIM8LjVfhpT-tl5JAn8lRIS9FpnB_fsnG9sCJZwz8H3TG5t8_Kk4HhWBe_BEPi2jDXOwQb=s1024សមត្ថកិច្ច ឲ្យដឹងថា នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង១៦ និង៤០នាទី ក្រុមគណៈកម្មាធិការចម្រុះ មានកាំកុងត្រូល ប្រចាំខេត្ដកណ្តាល និងការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានចុះទៅត្រួតពិនិត្យនៅចំណុចស្ថានីយ៍ប្រេងឥន្ទនៈតេលាដេប៉ូ ចាន់ធឿន និងស្ថានីយ៍ប្រេងឥន្ទនៈតេលាដេប៉ូ ម៉ាក់ ម៉ីម៉ី ស្ថិតនៅភូមិព្រែកខ្សេវ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ឃើញថា មានមិនប្រក្រតី ប្រេងសាំងធម្មតា ក្នុង១០០លីត្រ គឺខ្វះ៧លីត្រ ប្រេងសាំស៊ុបពែរ ក្នុង១០០លីត្រខ្វះ៨,៨លីត្រ និងប្រេងម៉ាស៊ូត ក្នុង១០០លីត្រ ខ្វះ៥,០៥លីត្រ ។
ចំណែកដេប៉ូ ចាន់ ធឿន រកឃើញ ប្រេងសាំងធម្មតា ក្នុង១០០លីត្រ ខ្វះ៥,៣លីត្រ ប្រេងសាំងស៊ុបពែរ ក្នុង១០០លីត្រ ខ្វះ៥,៨លីត្រ និងប្រេងម៉ាស៊ូត ក្នុង១០០លីត្រ ខ្វះ៦,១៥លីត្រ ទើបសមត្ថកិច្ចបានធ្វើការបិទសៀលទៅលើដៃបូមប្រេងឥន្ទនៈ ដើម្បីផ្អាកអាជីវកម្មដេប៉ូប្រេងឥន្ទនៈទាំង២ជាបណ្តោះអាសន្ន ។https://blogger.googleusercontent.com/img/a/AVvXsEgQM9pwaUQa5ccPEqR6m0NGGh9EgcKRlJX4FDOLcy_qskFGvcvuO6IsPQX6nhjkfTw36bocmdlORWUvgau-RY6zJ1AT6HsH9yVy6lrG4zlxhJNwcwnhJL_tidMxe7mOY_mQFMjSeDc5OB-fL6njeuj8AeJBFV6sH_c9YvW50zKFJa0S69pTUdnmShCP=s1024ប្រភពបន្តថា លុះដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង៧និង០០នាទី ឈ្មោះ ហ៊ុង សុខហ៊ាង មកចំណុចស្ថានីយ៍ប្រេងឥន្ទនៈតេលាដេប៉ូ ចាន់ ធឿន របស់ខ្លួន ហើយក៏បានយកកន្ត្រៃមកធ្វើការកាត់ផ្តាច់ខ្សែលួស (សៀល) ដើម្បីធ្វើការបើក លក់អាជីវកម្មរបស់គាត់ជាធម្មតាវិញ។ ចំណែកឯឈ្មោះ ថូ សុផាត នៅ ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង៧និង០០នាទី បានយកកន្ត្រៃមកកាត់ខ្សែលួស(សៀល) ដែលសមត្ថកិច្ចបានបិទនោះ ដើម្បីបើកលក់អាជីវកម្មជាធម្មតាវិញដែរ។ ពេលនោះក្រុមគណៈកម្មាធិការចម្រុះបានចុះទៅបិទអាជីវកម្មម្តងទៀត ព្រមទាំងបាននាំខ្លួនជនទាំង០៣នាក់ មកស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដើម្បីធ្វើការសាកសួរ បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី នៅរសៀលនេះ៕