ខេត្តកំពង់ស្ពឺ៖ កម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន (ក៤) ក្រសួងមហាផ្ទៃ សហការជាមួយ និងស្នងការនគរបាលខេត្តកំពង់ស្ពឺ ដោយមានការសម្របសម្រួលនីតិវិធីដោយលោកស្រី ចាតសូ រស្មី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ស្ពឺ បង្ក្រាបមុខសញ្ញាជួញដូរគ្រឿងញៀនជាស្ត្រីចំនួន ០២នាក់ ដកហូតបានរថយន្តមួយគ្រឿង និងគ្រឿងញៀនចំនួន១៦កញ្ចប់ធំ ។https://blogger.googleusercontent.com/img/a/AVvXsEgHis-6JA7LRRTXbB93SMPtEoWRvjDp8XNeg5M7xPZmlG2IBNoZqLufPbDk1CUkX2CC8XtCa01bw2l7Qux09nACMm5kPjCR42dn4eP5MY_rYG7Mbewmk_xJOipR9AEtVWHDwtpD09GzJq6ShiY5XI6Y7aT3Lh7IUCXbfGbhcK0nE8E_qDebbiG-KeZu=s1000

ប្រតិបត្តិការនេះ ធ្វើឡើងនៅវេលាម៉ោង២៣នឹង១៥នាទី រំលងអធ្រាត្រ ឈានចូលថៃ្ងទី១៣ ខែតុលា ឆ្នាំ២០២១ ស្ថិតក្នុងផ្ទះរបស់ឈ្មោះ គង់ សំណាង ភេទស្រី អាយុ៤២ឆ្នាំ រស់នៅភូមិទី១ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដោយឃាត់ខ្លួនបានស្រី្ត២នាក់ និងដកហូតម្សៅក្រាមពណ៌ថ្លាសចំនួន ១៦កញ្ចប់ធំ សង្ស័យថាគ្រឿងញៀន និងឧបករណ៍ សំរាប់វេចខ្ចប់គ្រឿងញៀនមួយចំនួន ដកហូត រថយន្ត មួយគ្រឿង ម៉ាក FORD EVE REST ស៊េរីឆ្នាំ២០២១ ពណ៌ស មានស្លាក លេខភ្នំពេញ 2BP-6979 ។https://blogger.googleusercontent.com/img/a/AVvXsEiLt2zZEIDAc9rSQUoZ5ArxzVHghKGv3WJOrvBWWuXjl8rcggwNPBdh2cN1niMbrAHil-yZVBhKnN8--XkjP9jC7no2swAiQv7n5CEaJTbLobgpEe6tzdPztVdEZOeT6HEJ4fZzBKp20znB-x15mWGDQV2hOTE-wN96FeX9VSD_lwtXslffBlP4C6qC=s1000សមត្ថកិច្ចបញ្ជាក់ថា ស្រ្តីសង្ស័យ ទី១- ឈ្មោះ គង់ សំណាង អាយុ៤២ឆ្នាំ រស់នៅភូមិទី១ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច និងទី២- ឈ្មោះ សុខ ស្រីនិត អាយុ៣៥ឆ្នាំ រស់នៅភូមិទី១ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច។

ស្រ្តីសង្ស័យទាំង០២នាក់ និងវត្ថុតាងត្រូវបានបញ្ជូនទៅមន្ទីរប្រឆាំងគ្រឿងញៀន នៅរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់ ៕