ខេត្តព្រះសីហនុ ៖ អ្នកបើកបររថយន្តម្នាក់ បានរងរបួសធ្ងន់ ក្រោយពីបើករថយន្តមិនប្រយ័ត្ន ត្រូវរថភ្លើងបុកយ៉ាងពេញទំហឹង ខណៈរថភ្លើងបើកបរឆ្លងកាត់ផ្លូវជាតិលេខ៤ ។
ហេតុការណ៍នេះកើតឡើង នៅវេលាម៉ោង០៦ ព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ នៅចំណុចផ្លូវរថភ្លើងកាត់ផ្លូវជាតិលេខ៤ ជិតប្រជុំជនផ្សារវាលរេញ ក្នុងភូមិសំរុងក្រោម ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។https://blogger.googleusercontent.com/img/a/AVvXsEh_nlkpmzPw1XRK_xYZv0pWBMeNlw3rzZUqwvC-jTPwdVhgAEOMFaO98RswdBwV0HltnoERyZE_XtgL1ge1MK4y7uktOzQS5Cg5BzpRKMpVHrIFdFSD6C-QpgVGavsoyD4M__hlgxK9WeWefjEYqH9YViGguVtgrL8EjLZ4RkU3n18ytCXkE_ZeeocH=s1063

សមត្ថកិច្ចបានឲ្យដឹងថា រថយន្តដែលត្រូវរថយន្តភ្លើងបុកនោះ ម៉ាកសាំងយ៉ុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ២T-៤៧៣០ ទិសដៅខេត្តព្រះសីហនុ-ភ្នំពេញ បានបើកឆ្លងផ្លូវជាតិលេខ៤ ចំណុចផ្លូវរថភ្លើងឆ្លងកាត់ មិនមានអ្នកបិទប៉ារាស់ពេលរថភ្លើងមកដល់ ក៏ត្រូវរថភ្លើង១គ្រឿងទិសដៅខេត្តព្រះសីហនុ-ភ្នំពេញបុករថយន្តតែម្តង។https://blogger.googleusercontent.com/img/a/AVvXsEhyvrINU2Y0Vd6iZpJ1-zOocs6nolUMisktwGmi_I6jbPImzBAf5TuZGEIlnTNLHBuf1IV1VMDHC0oRGu1jeb3XNkEMkwV6HEbBiiy2Na9cox58JQ9Xa-xKCmYs-RPRsFkS9AyaAHwKsgKOE2WnY6Aa7nuplDXKILPt6JyBbJ_LP4nAmZ4Vm0hFgFjd=s771

ប្រភពបន្តថា ជនរងគ្រោះ អ្នកបើកបររថយន្តឈ្មោះ ឈិន សុខជា ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរ បើកបររថយន្តដឹកកម្មករ ទីលំនៅភូមិទួលទទឹង១ ឃុំទួលទទឹង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ រងរបួសធ្ងន់ ។ ក្រោយកើតហេតុ អ្នករងរបួសត្រូវបានបញ្ជូនទៅសង្គ្រោះនៅគ្លីនិកឯកជនវាលរេញ រីឯរថយន្តសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ចំពោះរថភ្លើងបានបន្តដំណើរទៅមុខទៀត៕