រាជធានីភ្នំពេញ៖ កាលពីពេលថ្មីៗនេះមានពលរដ្ឋម្នាក់បានប្រទះជួបករណីត្រូវក្រុមមនុស្សជនពាលមួយក្រុម បានប្រព្រឹត្តិអំពើដ៏ឃោរឃៅមួយ ដោយចងខ្សែភ្លើងកាត់ទទឹងផ្លូវលេខ៩០៧ ក្នុងបំណងធ្វើឲ្យអ្នកដំណើរដោយម៉ូតូទាក់.ក ដួលស្លាប់ ដើម្បីប្លន់យកម៉ូតូ។

ហេតុការណ៌ដ៏កាចសាហាវនេះបានកើតឡើងកាលពីពេលវេលាម៉ោង១រំលងអធ្រាត ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១ ស្ថិតនៅជិតវត្តទួលសន្តិវ័ន្ត ហៅវត្តទួល ក្នុងភូមិ ក្រោលគោ សង្កាត់ គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ជាក់ស្ដែងយោងតាមការបង្ហោះរបស់ជនរងគ្រោះដែលជួបហេតុការណ៌នេះផ្ទាល់បានបង្ហោះសាររៀបរាប់ឲ្យដឹងថា៖«ជិតវត្តទួលអស់លោក យប់ថ្ងៃទី១០ ខែតុលា ២០២១ ក្រុមជនពាល បានចងខ្សែភ្លើងកាត់ទទឹងផ្លូវលេខ៩០៧ ដើម្បីសម្លាប់យកម៉ូតូ សូមលោកប៉ូលីសមេត្តាជួយមើលផង។ ភូមិឃុំមានសុវត្ថិភាព»។

ក្រោយពីមានការបង្ហោះបែបនេះហើយយើងសង្កេតឃើញមានមហាជនជាច្រើនបានសម្ដែងការព្រួយបារម្ភខ្លាំងចំពោះករណីដ៏សាហាវឃោរឃៅបែបនេះ ហើយមិនត្រឹមតែប៉ុណ្ណោះមហាជនក៏បានសំណូមពរឲ្យសមត្ថកិច្ចមេត្តាចុះជួយអន្តរាគមន៌នៅក្នុងករណីនេះផង ក៏ដូចជាស្រាវជ្រាវចាប់ជនល្មើសយកមកដាក់ទោសឲ្យបានផងដែរ ៕

https://blogger.googleusercontent.com/img/a/AVvXsEjrjXPj6cKwGKh4ZoPUZXJ8W03MaxAtibl5vK2Nug77Lsn2Mlk6RKpS91K1AW-fxOtqU-fo3vuVgz90r83wYMhUrcYMyynro-wMcYP3XtvVwtguBMh8JhzNQlbqqWpU7eJMR97SrhhkxUkJCBO3YVW-Hn1kYXF74HPe1YwhtjbTLO02uMWPcSMzx4Gd=s960https://blogger.googleusercontent.com/img/a/AVvXsEiRO20S0GOeHAyyxl9zPrOudkFAAbRUX_Qd_x8FyxkW-fq63ngvcxeAcACjw9Vh87rRuXH0g9zWSIayDmtSJjNXdI_edtLHpPQ_2L36r4yLeUJeqUtz6Mopo_1YPEwb0ptcuBqKTy25epxpr_wyl6xGsLDLl4wYgb4bxEXHvgiZySbc13nx_8TI2YIV=s960

https://blogger.googleusercontent.com/img/a/AVvXsEhHaUjM1Mq-9b8GeygCszq1mdD_QlMnB5p52UIzZClMWVtxf3GNGNhiTegAW1KN61V1V6HlbtqIh7Rdyr7lcCY3N2y6U52ccZaKn4IbQZXz5Lg2SttU0ORn7dOlV-35sX9hRfMH1mAQKcA1tVF-qQHmNqgSqsOjdokC84AE_UvR2Vz9XAzn-yR_rC7T=s960

https://blogger.googleusercontent.com/img/a/AVvXsEgaqYQ_ciCMqqYB5lzQ_dQ5ZVyH8ihSmRFu-MvBgYDvJ-PBwXJObKUQnCjQtNJXTKoUsDZpV8z_TqICOViR5MR5Fr3QxilJWMPqiGb8rT49xPZeIdhcorSUgiYvrOw2mNCD2awFGQGdhFdXdo-u3427KYQGghruaZ7jP68FKL5haU6KHQEeGQiUpKY-=s960https://blogger.googleusercontent.com/img/a/AVvXsEg2obnVY08LtvHK07TzlvE6h8uLzZXze1wmGkjSIxFlT4eAJLz9O9RphubePqZqY17lwAK9e3r79B_NaiPkofRIENlQZfHskUOYPdctb0rtes93zN-r4nRxcAuYqhlb97vdyNG13Ec_Di9JEj5yT5v3CBAxE0iNK1PSsLQTS9Wn0oiaYJIB5VMtgoRG=s960