រាជធានីភ្នំពេញ៖ កាលពីពេលថ្មីៗនេះផលិតកម្ម Galaxy Navatra ទើបទិញសិទ្ធិអ្នកលេង Tiktokម្នាក់ ដោយគាត់បាន Remix បទ “are you ok? ដែលមានអ្នកលេងលើ Tiktok រាប់ម៉ឺននាក់ ក្នុងតម្លៃ 12000$ ហើយបានចេញបទចម្រៀង ច្រៀងដោយកញ្ញា តន់ ច័ន្ទសីម៉ាដែលការចេញបទចម្រៀងមួយបទនេះបានធ្វើឲ្យមហាជនរិះគន់មិនសំចៃមាត់ បន្ទាប់ពីការរិះគន់នោះមានប្រតិកម្មកាន់តែខ្លាំងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានធ្វើការប្រាប់ អ្នកគ្រប់គ្រងការផលិត របស់ផលិតកម្ម Galaxy Navatra លុប Video trailer បទ are you ok ចេញពី Facebook page នឹង Account TikTok របស់ផលិតកម្ម Galaxy Navatra ចេញជាបន្ទាន់។

ជាក់ស្ដែងនៅក្នុង MV នេះមានឈុតតារាៗស្លៀកឈុតសិស្សសាលា ហើយកាន់កាំភ្លើង ដែលជាហេតុធ្វើឲ្យមានការរិះគន់ត្រង់ចំនុចទាំងអស់នេះ រហូតឈានដល់កញ្ញា តន់ ច័ន្ទសីម៉ា ដែលជាម្ចាស់បទបានសរសេរបង្ហោះនៅលើបណ្ដាញសង្គមដោយបានរៀបរាប់ថា៖«ក្រុមការងារគ្រប់គ្នាប្រឹងប្រែងអស់លទ្ធភាពហើយគឺដើម្បីបទចម្រៀងមួយបទដោយបំណងចង់អោយអន្តរជាតិស្គាល់ ប្រសិនបើមានកំហុស សូមអោយកំហុសនេះធ្លាក់មកលើខ្ញុំចុះ ក្រុមការងារគ្មានចេតនាណាមួយដែលចង់អោយប៉ះពាល់អារម្មណ៍បងប្អូននោះទេតែបរិបទពិភពលោកមិននៅរងចាំយើងទៀតទេ សរុបមកខ្ញុំជាអ្នកខុស»។

ក្រោយពីកញ្ញាបានបង្ហោះសារបែបនេះហើយបានធ្វើឲ្យមហាជនចូលទៅខមមិនរិះគន់បញ្ចេញយោបល់ថា៖«លើក្តាខៀនសរសេរអក្សរចិន កូរ៉េ និងអង់គ្លេស ឯកសណ្ឋានស្លៀកពាក់បែបជប៉ុន កាន់កាំភ្លើងដូចក្រុមម៉ាហ្វៀរ តើត្រង់ណាដែលចង់ឲ្យអន្តរជាតិស្គាល់ខ្មែរនោះ? ខ្ញុំថាកុំស្គាល់អីល្អជាង ព្រោះនាំតែគេបង្អាប់ជាតិសាសន៍យើងថាអត់ថ្លៃថ្នូរ។ ប្អូនកុំសម្តែងការសោកស្តាយអី ព្រោះការថតរបស់ប្អូនក៏ដើម្បីសុីឈ្នួលឲ្យឧកញ៉ាដែរ មានខាតបង់ឯណា ហើយមានទាំងអ្នកខ្លះទៀតបាននិយាយថា សិល្បៈ​ ត្រូវ​អនុលោម​ទៅតាមវប្បធម៌ប្រពៃណី​ មិនមែនរត់ទៅតាមបរិបទសង្គមទេ។ ពិតណាស់ថាមានអ្នកគាំទ្រ​ ឬបរទេសគេស្គាល់​ តែតម្លៃ​ជាតិសាសន៍មួយវាត្រូវបានបាត់បង់​ ហេីយសង្គមវាបន្តធ្លាក់ចុះ។ នេះគ្រាន់​តែជាគំនិតអ្នកគាំទ្រម្នាក់តែប៉ុនណោះ​ បេីយល់ស្របក៏ឈប់ទៅ​ ហេីយមិនយល់ស្របក៏កុំទុកក្នុងចិត្ត​ ព្រោះ​អ្នក​គាំទ្រ​ម្នាក់​គ្មាន​ឥទ្ធិពល​ដឹកនាំឬកែប្រែសង្គមជាតិមួយបានទេ​ ៕

https://blogger.googleusercontent.com/img/a/AVvXsEizHo_POZxdX7OAnmFJRhKv3sgcyeypSpRpvqVaMoJAuFty4PrNrGH1xCThRe4nxQD9_5WuOgmUCiQPuHUqM04fIts84WX57xDVXg5Q9mEoGjxa4h7QLMYEoFsCmJcHFOSIwSCAjQ89t26pshPORPVJLuP0sToLJffRp1XZYyS9TVNBrD7pnFrDTnjL=s895

https://blogger.googleusercontent.com/img/a/AVvXsEh2LmA95G6NWftCJYyFz1xrrP4ZhiI6ISEW9Bkh6vi7_XbOQqV6HFGxqwxiBHhOCvs8uxvfkIO9oA7sq7XaPmv6V8UFQ6dUYcfg8xpzsm7IoeDKisIu0dx6BiY_ZA-KyRtZh1-xaPds_v-fnjZ-zyFl-whW9-04PoXiFL1gxVnFrj5xlsd2EBQTx3nd=s1280

https://blogger.googleusercontent.com/img/a/AVvXsEjHo0a0hDmzQryd9YoNXb91ojTTW-Dqb242IJuqFQXergn0V79dqJ2x1Iy3Cja3FIDtvkKwuvwhzcWCj5clpsNDapVJoKz_pvTJVIrNWQDwfMfohvPxd4W1l3ojG7NxJScnwYE8Rj8NftZn2EuJsToC8WNUteoCd2TtBOj2_GW_e_2rgGnqgmsHpjaJ=s1280https://blogger.googleusercontent.com/img/a/AVvXsEhfMCQ9fklo5Dpi9oWGPhCl2XybagT9K4zWSWpfjzTtvLKb5ds3xIUsKss0udMxwLvm9V_2opCjHgxOo-iyPJC_rEhvvBWS63jF-A8KxKOsn_DoVpAqe0ARef_bVMT2z_Dx6FwhrZfRV9eyLlNElCKwRMiDiOq6fFkQDduXKdDNt2u-Hm1C1FSB_ggs=s1280

https://blogger.googleusercontent.com/img/a/AVvXsEjxxUCUpVmkcnsx9bbpP0fesK2NjiFad-d_4DpMLgcYJX7b5cLbIFEPqdZI4cOyMitTZMNfBpp3DNSeVa_-WrmlBPKmsO4YfXR98zodGNu3v7w0DJuOunhFaeX2jVqVsSKRyqDlr63CWhNJo9HuXNa54NI7GFTekBmZcXL_f6xvCSwHnMqZpAKqOWHV=s1280https://blogger.googleusercontent.com/img/a/AVvXsEiJ78VEySIrnDIy_S2WmOEONFWAS9nJOIusrCRl2w94NS7nRtOid55Q58R7ikfg5ZIUbh9-WGW2pGqLkGHXXTWs8YLn5w_Vra8ejk0Ral7cvGjUGtVKFvT5eDvppD7ecmOZ7lASaXqPZx7kKkTG4IvK6KvzGXiFUCGqeIO3kisjWeoxdA7peE9Odr2s=s1280

https://blogger.googleusercontent.com/img/a/AVvXsEja0ElxpeKTS06slpTxCpAzcpg_K0f4LUGvfg1tHzK0uxWJv_X9kjDjz5YsdaK5i8eQt8uAG6bJj4uyvyA6IRF6Dy8YhubNKBU8gjXwPIZ7IQhH18wtw9aEQNWsXc0uSiBJRFO8djMzaJUG6VLTtI_V7AgfCDaR4ljNTB7wXpolciq4iXly-Gs5aqxm=s1280